Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖​រដ្ឋាភិបាល​អូស្ត្រាលី បាន​ចូលរួមចំណែក​ស្ទើរ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល វិស័យ​កសិកម្ម

spot_img

​ភ្នំពេញ​៖ នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប ឯកឧត្តម PABLO KANG ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ស្ថានទូត ដើម្បី​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​កិច្ចការ​មួយចំនួន​។​

​នៅក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ថ្លែងថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចូលរួមចំណែក​ស្ទើរ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល វិស័យ​កសិកម្ម ជាអាទិ៍ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ​កសាង​លិខិតបទដ្ឋាន​គតិយុត្ត​នាពេល​កន្លងមក ដូចជា​ច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ជាដើម​។​

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ អាជីវកម្ម​លើ​កុមារ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​ឯកឧត្តម​ក៏បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌ ក្នុង​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការគាំទ្រ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ក្របខ័ណ្ឌ​គតិយុត្ត ការបង្ក្រាប​បទល្មើស និង​វិស័យ​អាទិភាព​មួយចំនួនទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×