Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​-១៩ ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ជាច្រើន​ក្នុង​សេដ្ឋកិច្ច តែ​វា​បាន​បង្កើត​ឱកាស​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ផ្តល់​សេវាកម្ម​អន​ឡាញ

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែងថា បើទោះបី​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ជាច្រើន​ក្នុង​សេដ្ឋកិច្ច តែ​វា​បាន​បង្កើត​ឱកាស​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ផ្តល់​សេវាកម្ម​អន​ឡាញ ដូចជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាដើម​។

​នា​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ លោក Alexander Feldman ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។

​ឯកឧត្តម សុខ ចិន្តា​សោភា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ដែល​តែងតែ​បំពេញ​ទស្សនកិច្ច​ជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា ហើយ​នេះ​ជា​លើក​ទី​១​នៃ​ជំនួប​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយសារ​ការ​រាតត្បាត​ជា​សកល​របស់​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម​ក៏បាន​សាទរ​ដល់​ក្រុមហ៊ុន​អាមេរិក​នានា​ដែល​បាន​បង្កើន​ការលក់​នៅ​កម្ពុជា ខណៈដែល​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មានការ​កើន​ទ្បើង​តាមរយៈ​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នាពេល​កន្លងមក​។
​ឯកឧត្តម​បាន​បន្ថែមថា​បើទោះបី​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ជាច្រើន​ក្នុង​សេដ្ឋកិច្ច តែ​វា​បាន​បង្កើត​ឱកាស​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ផ្តល់​សេវាកម្ម​អន​ឡាញ ដូចជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាដើម​។

​ឯកឧត្តម​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​វិធានការ​កំណែទម្រង់​នាពេល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ធុរកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​នឹង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ជាពិសេស ការវិនិយោគ​ពី​ក្រុមហ៊ុន​អាមេរិក​បន្ថែមទៀត ដែល​នឹង​ពុំ​គ្រាន់តែ​នាំមក​នូវ​ទុនវិនិយោគ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ផងដែរ​។

​ជាការ​ឆ្លើយតប លោក Alexander Feldman បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​កម្ពុជា​-​អាមេរិក ក្នុងឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​បាន​សាទរ​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ ដែល​បាន​កើនឡើង​ប្រមាណ ១៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ជាមួយនឹង​ការបន្ត​ផ្តល់​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការជួយ​សម្របសម្រួល​ឆ្លើយតប​នូវ​ក្ដីកង្វល់ និង​សំណូមពរ​របស់​អ្នកវិនិយោគ​អាមេរិក លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន មាន​សុ​ទិដ្ឋិ​យម​ថា​អ្នកវិនិយោគ​អាមេរិក​នឹង​មក​បណ្តាក់ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​៕​ដោយ​៖​កូ​ឡាប​

spot_img
×