Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រ៉ឹង ប៊ុន​ហៀ​ង រំលឹក​មូលហេតុ​ប្ដូរ​តួនាទី​ពី​ការពារ​ទៅ​ប្រយុទ្ធ​

spot_img

ភ្នំពេញ៖ ចាប់តាំងពី​ចេះ​លេង​បាល់ និង​ចូល​ហ្វឹកហាត់​ត្រឹមត្រូវ រ៉ឹង ប៊ុន​ហៀ​ង ធ្លាប់មាន​តួនាទី​គោល​ជា​ខ្សែការពារ ជាពិសេស​កាល​លេង​នៅ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ពី​ឆ្នាំ​២០០៩ ដល់​មុន​ផ្លាស់​ទៅ​ក្លិប​ក្រសួងការពារជាតិ (​បច្ចុប្បន្ន​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​) នៅ​ដំណាច់​រដូវ​កាល​២០១៥​។

​សមាជិក​ក្លិប​វិសាខា​រំលឹកថា ការផ្លាស់ប្ដូរ​នេះ​ដោយសារ​កាលនោះ​ខ្វះ​អ្នករ៉ាប់រង​តំបន់​ប្រយុទ្ធ ហើយ​ក្រុមការងារ​គ្រូ​បានឃើញ​បច្ចេកទេស​របស់គេ​ស័ក្ដិសម ទើប​សម្រេច​ឲ្យ​ប្ដូរ​ពី​ការពារ​ជា​បណ្ដោះអាសន្ន តែ​ក៏​បន្ត​រហូតដល់​បច្ចុប្បន្ន​តែម្ដង សូម្បីតែ​ការលេង​នៅ​ជម្រើសជាតិ​។​

​ប៊ុន​ហៀ​ង រៀបរាប់​បែបនេះ “៖​លេង​ការពារ​តាំងពីក្មេង ដល់ពេល​ទៅ​ទ័ព គ្រូ​ឃើញ​បច្ចេកទេស​យើង​គ្រាន់បើ ហើយ​ណាមួយ​ខ្វះ​ប្រយុទ្ធ​ផង គ្រូ​ក៏​ឲ្យ​លេង​បណ្ដោះអាសន្ន ហើយក៏​ជាប់​រហូតដល់​ឥឡូវ​។ ការលេង​ពី​ការពារ​ទៅ​ប្រយុទ្ធ​ពិបាក​ដែរ ព្រោះ​ត្រូវមាន​បច្ចេកទេស ញាក់​, កិប​, ទាត់ អ៊ីចឹងទៅ​។ ប៉ុន្តែ​យើង​ចេះតែ​ស្ដាប់​គ្រូ គ្រូ​ឲ្យ​ព្យាយាម​ពង្រឹង​បន្ថែម​ចំណុច​ទាំងអស់​ហ្នឹង​។ និយាយ​ទៅ សូម្បីតែ​កាល​គ្រូ Lee Tae-hoon (​អតីត​គ្រូ​បង្គោល​ជម្រើសជាតិ​កម្ពុជា​) មកកាន់​ជម្រើសជាតិ​ដំបូង ខ្ញុំ​ក៏​លេង​ជា​ខ្សែការពារ​ដែរ​។​”
​ការលេង​ជា​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បានរួម​ចំណែក​យ៉ាងច្រើន​នៅ​អតីត​ក្លិប​ក្រសួងការពារជាតិ ដោយ​ឈ្នះ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង​២០១៨ ហើយ​នៅតែ​អាច​បន្ត​រក្សា​កៅអី​ជម្រើសជាតិ​រហូតដល់​ក្រោម​ការដឹកនាំ​ពី​អ្នកចាត់ការ​ទូទៅ Keisuke Honda​។

​មុន​ផ្លាស់​ទៅ​វិសាខា​នៅ​ដើមរដូវ​កាល​២០២០ កីឡាករ​មានកំណើត​នៅ​ខេត្តកណ្ដាល​ត្រូវបាន​គ្រូ​បង្គោល​ជម្រើសជាតិ Felix Gonzalez Dalmas ជ្រើសរើស​ជា​កីឡាករ​លើស​អាយុ​មួយរូប​ទៅ​ជួយ​ក្រុម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០១៩​នៅ​ហ្វីលីពីន​ដែល​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤៕ ដោយ ៖ វិឆ្ឆិកា​


spot_img
×