Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកស្អុយ​ក្នុង​ក្រុង​សៀមរាប​

spot_img

​សៀមរាប​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកស្អុយ​ក្នុង​ក្រុង​សៀមរាប​។​

​ការ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ទាំងនេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់​ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែម ទាក់ទង​នឹង​ស្ថានភាព​ផ្លូវថ្នល់​នាពេល​បច្ចុប្បន្ន​នៅក្នុង​ក្រុង​សៀមរាប សម្រាប់​ការត្រៀម​រៀបចំ ចូលរួម​កិច្ចប្រជុំ​លើក​ទី​១​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ទីក្រុង​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ពី​១០០ ទៅ​១៥០ លាន​ដុល្លារ​អាមេរិក សម្រាប់ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩៕
​ដោយ​៖CEN

spot_img
×