Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តាមថ្ម​ឆា​អំពិល​ទុំ​

spot_img

​គឺជា​ម្ហូប​សាមញ្ញ និង​ងាយស្រួល​កែច្នៃ​សម្រាប់​គ្រួសារ​នីមួយៗ ថែម​ទាំង​ជា​ម្ហូប​ពិសេស ដែល​លក់​ក្នុង​ភោជនីយដ្ឋាន ហាង​លក់​ម្ហូបអាហារ ផងដែរ ពីព្រោះ​រសជាតិ​នៃ​មុខម្ហូប​នេះ ឈ្ងុយឆ្ងាញ់​បាន​ចាប់ចិត្ត​ភ្ញៀវ​។

​ក្តាមថ្ម​ឆា​អំពិល​ទុំ យើង​អាច​ហៅថា ក្តាម​ឆា​ជូរ​ផ្អែម ដោយ​រសជាតិ​ជូរ​ពី​អំពិល​ទុំ​រួមផ្សំ​នឹង​រសជាតិ​ផ្អែម​ពី​សាច់​ក្តាមថ្ម​។

​ម្ហូប​នេះ​មាន​គ្រឿងផ្សំ​ស្នូលៗ រួមមាន ៖

-​សាច់​ក្តាម និង​ទឹកអំពិល​។

+​របៀប​ធ្វើ​ក្តាម ៖

-​យក​ក្តាម​មក​កាត់​ជា​បួន ដើម្បី​ងាយស្រួល​ប្រឡាក់​គ្រឿងទេស​។

-​ដង្កៀបក្តាម​រឹង ដូច្នេះ​យើង​គប្បី​ដំ​បែក ឲ្យ​បែក​បន្តិច ដើម្បី​គ្រឿងទេស​ងាយ​ជ្រាបចូល​សាច់​ក្តាម​។​

+​របៀប​ធ្វើ​ទឹកអំពិល​

​យក​អំពិល​ទុំ​ដាក់​ក្នុង​ទឹក​ក្តៅ​លាយ​ចូលគ្នា ហើយ​សម្រិត​យក​ទឹកអំពិល​។ ដាក់​ស្ករស ប៊ីចេង ម្ទេស​ចូល​ទឹកអំពិល ខ្ទឹម​ក្រហម​។ ពិសេស​កូរ​ម្សៅ​ឆា​ដាក់ចូល​ក្នុង​ទឹកជ្រលក់​ផង ដើម្បី​ឲ្យ​ទឹកជ្រលក់​ឡើង​ខាប់​។ ទឹកជ្រលក់​អំពិល​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់​នឹង​សម្រេច​ភាព​ឈ្ងុយឆ្ងាញ់​របស់​មុខម្ហូប​នេះ​។​

​របៀប​ចម្អិន ៖

​ដាក់​ខ្ទះ​ចាក់​ខ្លាញ់​ចូល ទុក​ឲ្យ​ក្តៅ ចៀន​ក្តាម​ឲ្យ​ឡើង​ពណ៌​លឿង​។ ដួស​ដាក់​លើ​ចាន​រៀប​ឲ្យ​ស្អាត ហើយ​ស្រោច​ទឹកជ្រលក់​អំពិល​ពីលើ​ក្តាម និង​ពិសា នៅក្តៅៗ​។ រសជាតិ​ជូរ​ពី​ទឹកអំពិល​រួមផ្សំ​នឹង​ភាព​ផ្អែម​ពីស​ស្ករស ហិល​ពី​ម្ទេស ភាព​ឈ្ងុយឆ្ងាញ់​ពី​ក្តាមថ្ម​សមុទ្រ … ដែល​បង្កើត​មុខម្ហូប​ក្តាមថ្ម​ឆា​អំពិល​ទុំ​ឈ្ងុយឆ្ងាញ់​អស់ទាស់​! ៕ លី​សា​

spot_img
×