Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង ដឹកឈើ​មួយគ្រឿង​

spot_img

​ក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧១០ សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​សន្តិសុខ​៧០៨ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង នគរបាល​សេដ្ឋកិច្ច​ខេត្តក្រចេះ បាន​ចុះបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​(​ព្រៃឈើ​) នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០​។​

​សមត្ថកិច្ច​ចម្រុះ​ឃាត់​បាន​រថយន្ត​ដឹកឈើ​មួយ​មួយគ្រឿង ម៉ាក​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2N 6951 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ករណីនេះ​រឹបអូស​បាន​ឈើប្រណិត​ជាច្រើន​សន្លឹក​នៅក្នុង​រថ​យន្ត​រួមមាន ១.​ឈើ​បេង​ប្រណិត​ចំនួន ១៥០​សន្លឹក​ស្មើ​០,១៥៨​ម៉ែត្រត្រីគុណ ២.​សុ​ក្រំ​បូក​ផ្ចឹក​ឈើ​លេខ​មួយ​១៣៥​សន្លឹក​ស្មើ​០,៦៤០​ម៉ែត្រត្រីគុណ សរុប​ទាំងអស់​ស្មើ​២៨៥​សន្លឹក​ស្មើ​០,៧៩៨​ម៉ែត្រត្រីគុណ​។​

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត និង​ឈើ​ទាំងអស់​បាន​យកទៅ​រក្សាទុក នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​៕​ដោយ​៖​សុខុម​

spot_img
×