Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា នឹងធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ដូច្នេះ​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ។ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​។

​ក្រសួង​បាន​បញ្ជាក់ថា យោង​ការតាមដាន​ជាប់​ជា​បន្ត បាន​សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ភ្លៀង​បង្កើន​ការធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ក្នុង​កម្រិត​បរិមាណ ពី​បង្គួរ​ទៅ​ច្រើន​។ ក្នុងនោះ បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍ ខេត្ត​នៅ​ភាគ​ខាងក្រោម ភាគ​ខាង កើត​ជាប់​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​។ ដោយឡែក ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន ចំពោះ​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី​២៤-២៧ ខែកញ្ញា​៕​

ដោយ៖កូឡាប

spot_img
×