Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​ផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្កា​វ៉ា​ត់​ថ្មី នៅ​ស្រុក​ក្រគរ ដាក់​ឲ្យ​ដំណើរការ​

spot_img

​ពោធិ៍សាត់ ៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Kroko ក្រគរ ជួយ ក្រគរ បាន​ឲ្យ​ដឹងថា ស្ថានីយ​ផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្កា​វ៉ា​ត់​ថ្មី នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ ពី​ឃុំ​ស្នា​អ​ន្សា ទៅ​ឃុំ​ស្វាយស ដែលជា​ទីតាំង​អនុ​ស្ថានីយ​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល​ថ្មី​។

​ប្រភព​ដដែល បាន​បន្តថា នេះ​ជា​អនុភាព​ថ្មី​ក្នុង​ចំនួន​សរុប ២០០​មេ​ហ្កា​វ៉ា​ត់ នៃ​ថាមពល​ស្អាត ដែល​ត្រូវ​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​មុន​ដាច់​ឆ្នាំ​២០២២​។ នៅពេលនោះ​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​សរុប នឹង​កើន​ដល់​យ៉ាងតិច ៤៥០ មេ​ហ្កា​វ៉ា​ត់​៕ ដោយ​៖​កូ​ឡាប​

spot_img
×