Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ រន្ធត់​ណាស់​! ខណៈ​កំពុង​ឆ្លង​បាន​ប៉ុន្មាន​ម៉ែត្រ ស្រាប់តែ​ស្ពាន​កំពង់​ល្វា នៅ​ស្រុក​ភ្នំក្រវាញ បាក់​រលំ​ភ្លាមៗ រត់​សឹង​មិនទាន់ ដោយសារ​… (​វីដេអូ​)

spot_img

​ពោធិ៍សាត់ ៖ នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​មួយ ខណៈពេលដែល​ស្ពាន​កំពង់​ល្វា ដែលជា​ប្រភេទ​ស្ពានឈើ ស្ថិត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​បាក់​រលំ​ទាំងស្រុង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​បងប្អូន​អ្នកធ្វើដំណើរ​រៀបនឹង​ឆ្លងទៅ​ត្រើយម្ខាង នាំគ្នា​រត់ចេញ​មកវិញ​ទាំង​ព្រលឹងចុងសក់​។​

​យោងតាម​វីដេអូ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ថត​បានៗ បង្ហាញ​ឲ្យ​ឃើញ​ស្ពានឈើ​នោះបាន​បាក់​រលំ​បន្តិច​ម្តងៗ​រហូត​ទាំងស្រុង ដោយសារតែ​ស្ថានភាព​ទឹក​ហូរ​យ៉ាងគំហុក ដែល​មិនអាច​ទ្រាំទ្រ​បាន​។ បើតាម​ការ​ឲ្យ​ដឹង ស្ពានឈើ​១​ខ្សែ​នេះ ត្រូវបាន​សាងសង់ឡើង ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​ភ្នំក្រវាញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​។​

​តាមរយៈ​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈដែល​កំពុងធ្វើដំណើ​រ​ឆ្លងកាត់​នៅ​តំបន់​ស្ពាន​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់ ពី​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ តួយ៉ាង​ដូចជា​ស្ពាន​ឆ្លងកាត់​អាង​តា ម៉ុក​ជាដើម ដែល​ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឃើញថា​នៅពេលនេះ​ស្ថានភាព​ទឹក​ឡើង​ខ្លាំង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×