Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ទារក​ម្នាក់ ច្រក​ថង់​ខ្មៅ យកមក​បោះចោល​នៅ​វត្តភ្នំ

spot_img

​ភ្នំពេញ​៖​ម្តាយ​ចិត្ត​អប្រិយ​បង្កើតកូន​ហើយ​យកទៅ​បោះចោល​ដូច​សត្វ​ធាតុ​។ ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ទារក​ទើបតែ​មាន​អាយុ​៦​ខែ ដែល​ត្រូវបាន​ម្តាយ​យកមក​បោះចោល​នៅ​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​មើល​សព​ទារក​នោះ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ។ ក្រោយ​ការប្រទះឃើញ​នេះ គឺ ទារក​នេះ បាន​ស្លាប់​បាត់ទៅហើយ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ជា​អ្នក​សម្អាត​ប្រចាំ​នៅ​វត្តភ្នំ ក៏​ប្រទះឃើញ​ថង់​ខ្មៅ​មួយ​នៅក្បែរ​ធុងសំរាម ស្មានតែ​ថង់​សំរាម​ក៏​បើក​មើលឃើញ​សព​ទារក​នៅក្នុង​ថង់​​ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ពិនិត្យ​ទៅ​សព​ទារក​បញ្ជាក់ថា បាន​ស្លាប់​បាត់ទៅហើយ​។​
​ក្រោយ​កើតហេតុ​បាន​ពិនិត្យ​សព​ទារក​ហើយក៏​បានឱ្យ​ទៅខាង​សង្គមកិច្ច ដើម្បី​យកទៅ​បូជា​តែម្តង​៕​ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×