Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​តែងតាំង​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ជំនួស​ស្នងការ​ចាស់​ត្រូវ​ចូលនិវត្តន៍ និង​ទទួលបាន​ការតែងតាំង​ពី​ព្រះមហាក្សត្រ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

spot_img

​បាត់ដំបង​៖​លោក​វរសេនីយ៍ឯក សាត គឹម​សាន ស្នងការរង ត្រូវបានតែងតាំង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​បាត់ដំបង និង តម្លើង​ឋានន្តរសក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជំនួស​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែល​ត្រូវ​ចូលនិវត្តន៍ និង​ទទួលបាន​ការតែងតាំង​ពី​ព្រះករុណា​ព្រះមហាក្សត្រ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​

ពិធី​ប្រកាស​និង​តម្លើង​ឋានន្តរសក្តិ​នេះ បានធ្វើ​ឡើង​កាលពី​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រ​​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល​នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង​៕ ដោយ​៖​អ៊ុង​សា​រុំ​

 

spot_img
×