Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​៧ មក​ពិនិត្យ​សិក្សា​បន្ថែម ហើយ​បញ្ចូល​សេចក្តីព្រាងច្បាប់​៩ ដែល​បាន​សិក្សា​រួច ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​

spot_img

​ភ្នំពេញ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។​

​ជា​លទ្ធផល​កិច្ចប្រជុំ បានអនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៧ ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា និង​បានអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់​ចំនួន​៩ ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​រួចហើយ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នាពេល​ខាងមុខនេះ​។​

​សេចក្តីព្រាងច្បាប់​ចំនួន​៧ ដែល​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​ប្រគល់ ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ពិនិត្យ​សិក្សា​រួមមាន​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី មូល​ប​ត្រ​រដ្ឋ​។​

២- សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

៣- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ និង សាធារណ​ឥណ្ឌា​។​

៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់ រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

៥- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។​

៦- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។​

៧- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង អាស៊ាន​ស្តីពី ការទទួលស្គាល់​ទៅវិញទៅមក លើ​ការផ្តល់​អាជ្ញាប័ណ្ណ​ក្រុម​អាកាសយានិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×