Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ណែនាំ​ដល់​មន្ត្រី​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ជំរុញ​សកម្មភាព​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ឹង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍ ដោយមាន​ការចូលរួម​ពី​លោក​អនុប្រធាននាយកដ្ឋាន លោក​ស្នងការរង លោក លោកស្រី​នាយការិយាល័យ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​១០៥ ។

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ជាពិសេស​ត្រូវតែ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ ជាពិសេស​គឺ​ការរៀបចំ​ទុកដាក់​ឯកសារ​ឲ្យ​បានល្អ ។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ក្នុង​រយៈពេល​កន្លងមក ក្នុងនាម​ជា​សមត្ថកិច្ច​ត្រូវតែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជានិច្ច ជាពិសេស​ត្រូវធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ដូចជា​ការផ្តល់សេវា​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ បង្ហាញ​អាកប្បកិរិយា និង​សម្តី​ឲ្យ​បាន​សមរម្យ មន្ត្រី​ប្រចាំ​ការទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ជាពិសេស​ធានា​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ។
​ឯកឧត្តម​ស្នងការ​បានបញ្ជាក់​បន្ថែម​ថា ក្នុងនាម​ជា​កងកម្លាំង​ត្រូវតែ​គោរព​ច្បាប់​ល្អ គោរព​វិន័យ​កងកម្លាំង បើ​ក្នុងករណី​សមត្ថកិច្ច​ណា​ម្នាក់​អនុវត្ត​ល្មើសច្បាប់ នឹងត្រូវ​ទទួល​វិន័យ​កងកម្លាំង បើ​ក្នុងករណី​ធ្ងន់ធ្ងរ អាច​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ និង​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×