Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដាក់បទបញ្ជា​ដល់​កងកម្លាំង​នគរបាល ព្យាករណ៍​ពី​សកម្មភាព​របស់​ក្រុម​អមិត្ត មិន​អនុញ្ញាត​ឲ្យ​ជន​ទាំងនោះ មក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​ឡើយ​

spot_img

​បាត់ដំបង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​រំលឹក និង​ស្នើ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាត់បង​ដំបង និង​ស្នងការ​នគរបាល​ខេត្ត​ដែល​ទើប​ទទួល​តំណែង​ថ្មី ក្នុង​ការត្រួត​ពិនិត្យមើល​សកម្មភាព​របស់ ពួក​ឧទ្ទាម​អមិត្ត ដែលមាន​បោះបង់​គោលបំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​តែងតាំង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ថ្មី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា ជំនួសមុខ​អោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែល​បាន​អនុវត្តន៍​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​បានល្អ​ប្រសើរ សំដៅ​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ រីឯ​ការបង្ក្រាប​មាន​លទ្ធផល​ស្ព​ស់​ជាង​៩០%​។

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​កោតសរសើរ​ស្នងការ​ចាស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែលមាន​ការសហការ​ល្អ បង្កលក្ខណៈ​ងាយស្រួល​ទៅវិញទៅមក​ជាមួយ​សម​ត្ថិ​កិច្ច​នៅជាប់​ព្រំដែន​ធ្វើ​ឲ្យ​ស្ថានភាព​នៅតាម​ព្រំដែន​មាន​សន្តិភាព ស្ថេរភាព សាមគ្គីភាព និង​ការអភិវឌ្ឍន៍​និង​ស្នើ​ឲ្យ​ស្នងការ​ថ្មី​យក​គំរូ​តាម​ស្នងការ​ចាស់ ហើយ​លទ្ធផល​ទាំងនេះ ក៏បាន​មកពី​មានការ​សម្របសម្រួល​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ផងដែរ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​កោតសរសើរ​ស្នងការ​ចាស់ ដែល​បាន​កសាង​អង្គភាព ដោយ​ការជួយ​គ្នា​ទៅវិញទៅមក​ជាមួយ​ខេត្ត​ជិតខាង​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ស្នងការ​ខេត្ត និង​ការពង្រឹង​សុវត្ថិភាព​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ជាពិសេស​បានរួម​ចំណែក​ក្នុងការ​ទប់ស្កាត់​ការប៉ុនប៉ង​បង្ក​អស្ថិរភាព​រំខាន​សេចក្តីសុខ​ប្រជាពលរដ្ឋ ជាពិសេស​ពួកក្រុម​ឧទ្ទាម​មួយ​ក្តាប់​តូច ដែល​ចង់​រំខាន​ដល់​សន្តិសុខ​របស់​កម្ពុ​ជា​។

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​កោតសរសើរ​ក​ង​កម្លាំង​នគរបាល​ខេត្ត​ទាំងមូល និង​សុំ​ឲ្យ​បន្ត​ប្រពៃណី​ល្អ​ថែមទៀត​ដើម្បី​ភាពជោគជ័យ និង​សេចក្តី​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​រំលឹក និង​ស្នើ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចំនួន​២​ចំណុច​សំខាន់​ក្នុងការ​ព្យាករណ៍​ដើម្បី​បន្ត​អនុវត្តន៍​ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង ទី​១-​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​គោលបំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។ ឯកឧត្តម បាន​គូសបញ្ជាក់ថា បើ​គិត​ក្នុង​រង្វង់​៥០០​ឆ្នាំ កម្ពុជា​ទើបតែ​ទទួលបាន​សន្តិសុខ សុវត្ថិភាព​នៅពេលនេះ​ទេ ដូច្នេះ​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សុខសន្តិភាព​ដែល​បានមក​ដោយ​ការលំបាក​នេះ​។

​ក្នុងនាម​ជា​ស្នងការ​ថ្មី​ត្រូវ​ជួយ​ដោះស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ គឺ​ករណី​បទល្មើស លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​ផង​នោះ​។
​ត្រូវ​រួមគ្នា​ជួយ​ដោះស្រាយ​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ បើទោះបីជា​ខេត្តបាត់ដំបង អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​២៤% និង​អ្នក​ស្លាប់មាន​ចំនួន​២៥% ក៏ត្រូវ​តែមាន​ការចូល​រួមសហការ​ទាំងអស់​គ្នា ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរណ៍ មានការ​អធ្យាស្រ័យ និង​យោគយល់​គ្នា ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​អប់រំ​ដល់​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើជា​គំរូ​។​

​ជា​ចុងក្រោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការ​ថ្មី​ចំនួន​២​ចំណុច ដើម្បី​អនុវត្ត​ក្នុងតួនាទី​ភារកិច្ច​ទទួលបាន​ជោគជ័យ ៖

​ទី​១-​ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់​នឹង​៤​បញ្ហា ត្រួវ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោ​ស​ញ្ជេ​ត​នា​ក្នុង​អង្គភាព ចុះសាកសួរ​សុខទុក្ខ​នៅពេល​មាន​មន្ត្រី​ឈឺ​ថ្កាត់ អនុវត្តតាម​សមាគម​មិត្ត​នគរបាល ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភា​កិច្ច ប្រចាំការ ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន ត្រូវ​ពង្រឹង​របៀបរបប​ការងារ ប្រគល់​ភារកិច្ច​តាម​ឋានានុក្រម ដោយ​យកតាម​រូបមន្ត​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ។​

​ទី​២-​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។ ត្រូវ​ត្រៀម​ដើម្បី​រៀបចំ​ធ្វើ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២១៕​ដោយ៖កូឡាប

spot_img
×