Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​នៅតាម​ព្រំដែន ជាប់​ខេត្តបាត់ដំបង ប្រុង​ទប់ស្កាត់​ជានិច្ច នូវ​ជន​ឆ្លៀតឱកាស ចូល​បង្ក​អសន្តិសុខ​ក្នុងប្រទេស​

spot_img

​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បញ្ជា​ដល់​កងកម្លាំង​នគរបាល នៅតាម​បន្ទាត់​ព្រំដែន​ជាប់​នឹង​ខេត្តបាត់ដំបង ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរខេត្ត រួមទាំង​កម្លាំង​ពាក់ព័ន្ធ ត្រៀម​ទប់ស្កាត់​ជានិច្ច នូវ​ជន​មាន​ឧបាយកល​អាក្រក់ ចូលមក​បង្ក​ភាពចលាចល​ឬ​អសន្តិសុខ​ក្នុងប្រទេស ។​

​ការលើកឡើង​នេះ ក្នុងឱកាស​អញ្ជើញ​ប្រកាស​តែងតាំង​លោក​លោក​វរសេនីយ៍ឯក សាត គឹម​សាន ស្នងការរង​ជា​ស្នងការ​នៃ​ស្នងកា​
​រដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង និង​តម្លើង​ឋានន្តរសក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជំនួស​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែល​ត្រូវ​ចូលនិវត្តន៍ និង​ទទួលបាន​ការតែងតាំង​ពី​ព្រះករុណា​ព្រះមហាក្សត្រ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កងកម្លាំង​នៅតាម​បន្ទាត់​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ស្ថិត​ភូមិសាស្ត្រ​ខេត្តបាត់ដំបង រួមទាំង​អាជ្ញាធរខេត្ត​និង​កម្លាំង​នានា រួមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ថៃ​ផង​នោះ បាន​សហការគ្នា​យ៉ាង​ល្អ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ជន​ឆ្លៀតឱកាស ឬ​បង្ក​អសន្តិសុខ​ក្នុងប្រទេស តាម​ការ​ញុះ​
​ញ​ង់​របស់​ទណ្ឌិត សម រង្ស៊ី ចង់​មក​រំខាន​សន្តិភាព​កម្ពុ​ជា​។ កាលពីពេល​ថ្មីៗ​នេះ​ទណ្ឌិត សម រង្ស៊ី បាន​ប្ដេជ្ញា​ចូលមក​កម្ពុជា​ម្ដងទៀត ចំពោះ​ការវិល​មកវិញ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​តាមច្បាប់ ដោយ​សមត្ថកិច្ច​មិនមាន​ការភ័យខ្លាច​នោះទេ នឹង​ការវិល​ត្រឡប់មក​នោះ​។ ហើយ​រំពឹងថា គណៈបញ្ជាការ​កងឯកភាព​ខេត្តបាត់ដំបង​នឹងធ្វើ​បានល្អ​ក្នុងការ​ទប់ស្កាត់​ជនបង្ក​បញ្ហា​អសន្តិសុខ​ជន រំខាន​សុខសន្តិភាព ដូច​ពេល​កន្លងទៅ​។ មួយវិញទៀត ការបង្ក្រាប​បទល្មើស ចាប់ពី​ដើមឆ្នាំ​មក​នៅ​ខេត្តបាត់ដំបង កម្លាំង​នគរបាល​ខេត្ត បាន​បង្ក្រាប​បទល្មើស​បាន​លើស ៩០​ភាគរយ និង​បទល្មើស​ឧក្រិដ្ឋ​ក៏មាន​ការថយចុះ ដែល​ចំនួន​នេះ បើ​ធៀប​នឹង​រាជធានី​និង​ខេត្ត​ផ្សេងៗ​គឺ​ល្អ​ជាងគេ ហើយក៏​ត្រូវធ្វើ​ឲ្យ​ល្អ​បន្ថែមទៀត ស្នងការ​ដែល​ឡើង​ថ្មី ក៏ត្រូវ​អនុវត្ត​ឲ្យ​បានល្អ​នូវ​ការប្ដេជ្ញា ឬ​ការសន្យា​របស់ខ្លួន​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ស្នើ​ទៅ​គណៈបញ្ជាការ​ខេត្ត បន្ត​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ខេត្ត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ឬ​ក្តីបារម្ភ​នានា​របស់​ពលរដ្ឋ ពិសេស​បញ្ហា​ចោរកម្ម គ្រឿងញៀន​និង​ការផ្សព្វផ្សាយ​ពី​បញ្ហា​ចរាចរណ៍​ជាដើម ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដែល​ឡើង​តំណែង​ថ្មី បន្ត​សហការ​ជាមួយ​រដ្ឋបាលខេត្ត ក្នុង​ការងារ​បម្រើ​ប្រជាពលរដ្ឋ មាន​ដូច​ការផ្ដល់​សេវាសាធារណៈ ដោះស្រាយ​បញ្ហា​អសន្តិសុខ​ក្នុងសង្គម ដែល​តែង​កើតមាន​នៅតាម​មូលដ្ឋាន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន្ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដែល​ឡើង​តំណែង​ថ្មី បានប្រកាស​ប្ដេជ្ញាចិត្ត​ចំពោះមុខ​អង្គពិធី ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល រួមទាំង​អនុវត្ត​ឲ្យ​បានល្អ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕
​ដោយ​៖​អ៊ុង សា​រុំ​

spot_img
×