Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​រៀបចំ​ផ្លាស់ប្តូរ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ជាង​៤០០​បង្គោល ដែល​បាន​ដាច់​ដោយ​កន្លែង​នៅក្នុង​ក្រុង​ស្វាយរៀង​

spot_img

ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍ថា នឹង​រៀបចំ​ផ្លាស់ប្តូរ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ជាង​៤០០​បង្គោល ដែល​បាន​ដាច់​ដោយ​កន្លែង​នៅក្នុង​ក្រុង​ស្វាយរៀង ឲ្យ​បំភ្លឺ​ឡើងវិញ​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែតុលា​ឆ្នាំ​២០២០ នេះ​តទៅ​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង​។​

លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​អរគុណ​ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច ប្រធាន​គណៈបញ្ជាការ​ឯកភាព ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក្នុងឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ បាន​យកចិត្តទុកដាក់​លើ​ការងារ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ជាពិសេស ការចូលរួម​ផ្សព្វផ្សាយ​ក្នុង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​។

​លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​ទិសដៅ និង​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​

១- រដ្ឋបាលខេត្ត និង​រៀបចំ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដែល​បាន​ដាច់​ដោយ​កន្លែង​នៅក្នុង​ក្រុង​ស្វាយរៀង​ឡើងវិញ ក្នុងនោះ​ក៏មាន​ថែម​នូវ​បង្គោល​ភ្លើង នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០​តទៅ ។ ទន្ទឹម​នោះ​ក៏មាន​រៀបចំ​ដាក់​នៅ​ទីប្រជុំជន​ផ្សារ​ក្រោលគោ និង​ទីប្រជុំជន​ផ្សារ​ស្វាយជ្រំ​ផងដែរ​។​

២- គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុង ស្រុក ត្រូវ​ត្រៀមលក្ខណៈ​រៀបចំ​ទីទួល​មាន​សុវត្ថិភាព និង​ត្រៀម​សម្ភារៈ​គ្រប់បែបយ៉ាង ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះធម្មជាតិ​ដែល​អាច​កើតឡើង​ជាយថាហេតុ ដូចជា​ជំនន់​ទឹកភ្លៀង​ជាដើម ក្នុង​រដូវវស្សា​នេះ​។

៣- រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ជំរុញ​ផ្សព្វផ្សាយ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ នៅតាម​មូលដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ​។

៤- រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ក្នុងការ​បង់ពន្ធ​អចលនទ្រព្យ​គ្រប់​ប្រភេទ​ឱ្យ បាន​មុន​ការកំណត់​នៅ​ថ្ងៃទី​៣១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

៥-​មន្ទីរ​កសិកម្ម និង​អភិបាលក្រុង​ស្រុក ត្រូវ​បន្ត​តាមដាន​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​រួមទាំង​ការចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​រួមផ្សំ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងៗ ។

៦- បន្ត​ចូលរួម​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន ការប្រើប្រាស់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​។ និង​៧- ជំរុញ​ការធ្វើ​រូប​’’​ឡូ​ហ្គូ​’’​តំណាង​រដ្ឋបាល​ក្រុង​ស្រុក​នីមួយៗ និង​រៀបចំ​នូវ​ខ្លឹមសារ អត្ថន័យ នៃ​(​ឡូ​ហ្គូ​)​ក្រុង​ស្រុក​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×