Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ថា គ្មាន​ចង់​ជួប​ជាមួយ​មន្ត្រី​អា​មេ​រិច​ទេ កំឡុង​ព្រឹត្តិការណ៍អូ​ឡាំ​ពិច​

spot_img

​ប្រទេស​កូរ៉េ​ខាង​មិន​មាន​បំណង​ជួប​ជាមួយ​នឹង​មន្ត្រី​អា​មេ​រិច​ទេ កំឡុង​ព្រឹត្តិការណ៏អូ​ឡាំ​ពិច​រដូវរងា​ ​ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​កូរ៉េខាងត្បូង​ថ្ងៃ​សុក្រ ទី ៩​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារ​​ព៌តមាន Reuters​។​

“​ពួក​យើង​មិន​ដែល​សូម​អង្វរ​ចរចារ​ជាមួយ​អា​មេ​រិច​ឡើយ នៅ​ពេល​ខាង​មុខ​ក៏​វា​នៅតែ​ដូច្នេះ​ដែរ​”​។​ ​នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង​សំដី​របស់​លោក Cho Yong Sam អគ្គនាយក​មន្ទីរ​អា​មេ​រិច​ខាងជើង​នៃ ក្រសួងការបរទេស​កូរ៉េខាងជើង​។​

“​ពួក​យើង​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ពួក​យើង​គ្មាន​បំណង​ជួប​ជាមួយ​មន្ត្រី​អា​មេ​រិច​ទេ​ក្នុង​កំឡុង​ការ​ធ្វើ​ដំណើរ​របស់​ពួកយើង​ទៅកាន​ប្រទេស​កូរ៉េខាងត្បូង​”​។​

​លោក​ថ្លែង​ទៀតថា ការធ្វើដំណើរ​របស់​គណៈប្រតិភូ​របស់​ពួកយើង​ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​ គឺ​គ្រាន់តែ​ដើម្បី​ចូលរួម​អបអរ​នឹង​ការប្រកួត​ប៉ុណ្ណោះ ហើយ​ដូច្នេះ ព្យុង​យ៉ាង​មិន​មាន​បំណង​ប្រើប្រាស់​​កីឡា​អូ​ឡាំ​ពិ​ច​ជា​យាន្ត​ជំនិះ​នយោបាយ​នោះឡើយ​។​

​សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ក្រសួង​បង្រួម​បង្រួម​ជាតិ​កូរ៉េខាងត្បូង បាន​និយាយថា ប្អូនស្រី​បង្កើត​របស់​គីម ជុង​អ៊ុន ឈ្មោះ គីម យូ​ជុង មាន​គំរោង​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​ដើម្បី​ចូមរួម​ការបើក​​ព្រឹត្តិការណ៏កី​ឡា​អូឡាំពិក​។​

​ការបើក​ព្រឹត្តិការណ៏​នោះ ក៏​នឹង​មាន​ការចូលរួម​ពី​អនុ​ប្រធានាធិបតី​អា​មេ​រិច មៃក៏ ផេ​នស៏​ផងដែរ​៕ សុភ័ក្ត្រ

spot_img
×