Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ទិញ​ស្រោមអនាម័យ​ដូច​ទិញ​អេតចាយ យកមក​លាង​សម្អាត​កែច្នៃ​លក់​ឡើងវិញ សមត្ថកិច្ច​រឹបអូស​បាន​ជាង​៣២​ម៉ឺន​ស្រោម​

spot_img

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ជាច្រើន​បាន​រាយការណ៍​ថា អាជ្ញាធរ​នៅ​ប្រទេស​វៀតណាម បាន​រកឃើញ​ស្រោមអនាម័យ​ប្រើប្រាស់​មួយចំនួនធំ ដែល​ត្រូវបាន​កែច្នៃ និង​រក្សាទុក​ត្រៀម​សម្រាប់​លក់​នៅលើ​ទីផ្សារ​ឡើងវិញ​។ ការរកឃើញ​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង បន្ទាប់បី​អាជ្ញាធរ​បាន​ឆ្មក់​ចូល​រោងចក្រ​កែច្នៃ​ខុសច្បាប់​មួយកន្លែង កាលពី​ថ្ងៃ​សោ​រ៍​សប្តាហ៍​មុននេះ​។​

​អាជ្ញាធរ​បាន​រកឃើញ និង​រឹបអូស​ស្រោមអនាម័យ​ប្រើ​រួច​ជិត ៣២៤,០០០ ស្រោម ( ឬ ប្រហែល ៣៦០ គីឡូក្រាម​) ត្រូវបាន​កែច្នៃ​ឡើងវិញ​នៅក្នុង​រោងចក្រ​នោះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Binh Duong ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​។​

​នៅពេល​ចុះ​ត្រួតពិនិត្យ អាជ្ញាធរ​បាន​រកឃើញ​ថា ស្រោមអនាម័យ​ប្រើប្រាស់​រួច​ទាំងនោះ កំពុងដំណើរការ​កែច្នៃ និង​ពុំមាន​ដាក់​ស្លាក​យីហោ​អ្វី​នោះទេ​។​

​ស្ត្រី​ឈ្មោះ Pham Thi Thanh Ngoc អាយុ ៣៣ ឆ្នាំ ជា​ម្ចាស់​រោងចក្រ​បាន​សារភាពថា គាត់​បានទទួល​ស្រោមអនាម័យ​ប្រើ​រួច​ទាំងនោះ​ពី​មនុស្ស​ដែល​មិន​ស្គាល់​។ បន្ទាប់មក យក​ស្រោមអនាម័យ​ទាំង​នោះមក​លាង​សម្អាត ស​ម្ងួ​ត និង​ដំណើរការ​វេច​ខ្ចប់​ដោយ​ឧបករណ៍​។​

​ម្ចាស់​រោងចក្រ​កែច្នៃ​ស្រោមអនាម័យ​ប្រើប្រាស់​រួច​ខាងលើ ក៏បាន​ប្រាប់​ត្រង់ៗ​ថា គាត់​បាន​ទិញ​ស្រោម​ទាំងនេះ​ពី​បុរស​ម្នាក់​ដូច​បាន​ជម្រាប​ខាងលើ ដែល​តែងតែ​ប្រមូល​ទិញ​វា​ពីស​ណ្ឋា​រ​គារ​នានា​នៅក្នុង​តំបន់ ដូច​ទិញ​អេតចាយ​អ៊ីចឹង​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ tekdeeps)


spot_img
×