Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹប​កម្សាន្ដ​មួយ​បិទទ្វារ​ទុកចោល ត្រូវ​ភ្លើង​ឆេះ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​ដែល​ឆេះ​ក្លឹប​កម្សាន្ដ​មួយ​នៅ​ផ្លូវ​២៨៦​កែង ផ្លូវ​មុន្នី​រ៉េត ក្រុម​៤៧ ភូមិ​១១ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​រលត់​ទាំងស្រុង​ទៅវិញ​ហើយ នៅវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​អន្ដរាគមន៍​បាញ់​ពន្លត់​យ៉ាង​យកចិត្តទុកដាក់​។ សូម​បញ្ជាក់ថា ក្លឹប​កម្សាន្ត​មិន​ដំណើរការ​នោះទេ គឺ​បាន​បិទ​ជា​យូរ​មកហើយ​។​

​អគ្គិភ័យ​នេះ​ឆេះ​នៅ​ផ្នែក​ដំបូល​នៃ​អគារ​ក្លឹប​កម្សាន្ដ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​គ្រប់គ្រង​បាន​១០០​ភាគរយ មិន​បង្ក​ឲ្យ​រីក​រាលដាល​ទៅ​កន្លែង​ផ្សេង ដែល​នៅក្បែរ​នោះឡើយ​។​

សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ដទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×