Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ហាម​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​បាន​ចេញ​សេចក្តីប្រកាស ហាមឃាត់ មិន​ឱ្យ​ហែ​ក្បួន​ឃោសនា​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​តាម​ដង​វិថី និង​ទីប្រជុំជន​មួយចំនួន ដើម្បី​បញ្ចៀស​ការកកស្ទះ​។​

​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ដង​វិថី និង​ទីប្រជុំជន​មួយចំនួន​ដែល​ត្រូវ​គ​.​ជ​.​ប និង​អាជ្ញាធរ​ហាមឃាត់​ការហែក្បួន​នេះ រួមមាន​ដូចជា មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះសីហនុ ផ្លូវ​ជុំវិញ​ផ្សារ​ធំថ្មី ផ្លូវ​ជុំវិញ​ផ្សារ​អូរឫស្សី ផ្លូវ​ជុំវិញ​ផ្សារ​អូឡាំពិក សួន​ព្រះបរមរាជវាំង ទីធ្លា​ព្រះមេរុ សួន​មុខ​វត្ត​បទុម​វ​តី ទីតាំង​វិមាន​ឯករាជ្យ ជាដើម​។​

​ទាក់ទង​ករណីនេះ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យបាន​ល្អ​ប្រសើរ និង​ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរ​ដែល​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គណៈកម្មកា​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​សហការ​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់ និង​បាន​ចាត់តាំង​លោក ស៊ីម ជូ​នី អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​។​

​សូមជម្រាប់ថា គណបក្សនយោបាយ​ចំនួន​៤ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×