Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បត្តិ៍ ទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ក៏​តែង​ទទួលផល​មួយចំនួន​មកវិញ​ដែរ​។

ជំនួញ ៖ ​​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​ត្រូវគេ​ប្រឆាំង​និង​ស្តីបន្ទោស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​អាក្រក់ៗ​ទាំងពួង​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ពុំគប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើតរឿង​រាវ​ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​

រាសី​ស្រុតចុះ​។

​ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​ធំដុំ​នៅថ្ងៃនេះ​គប្បី​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើត​ចំពោះមុខ​ជានិច្ច​។​

ជំនួញ ៖ ​ផល​ចំណូល​ជួប​ការលំបាក​ច្រើន​ឬ​អាច​និយាយបានថា​គឺ​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ឡើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ពាក្យសម្តី​តែម្តង​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នា​ពីព្រោះ​តែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំខាល​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់​ពីព្រោះថា​តែង​ឆ្លើយតប​នូវ​ផល​ល្អ​ចំពោះមុខ​ណាស់​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​ពិធី​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​តែងមាន​ជោគ​សិរី​ជានិច្ច​។​

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​

រាសី​ស្រុតចុះ​។

​ការងារ ៖ ​​​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​នាពេលនេះ​ឱ្យ​ប្រយ័ត្នប្រយែង​ថ្ងៃ​មិនល្អ​បន្តិច ពីព្រោះ​ងាយ​កើត​បញ្ហា​ឡើង​ជាង​សព្វមួយដង​។​ការប្រយ័ត្នប្រយែង​នេះ​រហូតដល់​បញ្ចប់​ខែកញ្ញា​នេះ​។

​ជំនួញ ៖ ​​​​មិន​ថាជួញ​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​រីកលូតលាស់​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​ដំណើរ​ជិវិត​របស់​លោកអ្នក​នៅថ្ងៃនេះ​ឃើញថា​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ផលប៉ះពាល់​នេះ​ឈានដល់​ខែក្រោយ​ថែមទៀត​។​

​ជំនួញ ៖ ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​បើ​មានចិត្ត​ប្រកាន់យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នោះ​។

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។

ជំនួញ ៖​ ​​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​​​​​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

ឆ្នាំមមី​

រាសី​ខ្ពស់​ត្រដែ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខ​ចាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ជោគជ័យ​សម​ដូច​ប្រកប​៕

​ឆ្នាំមមែ​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​និង​ប្រាក់កាស​។​

ជំនួញ ៖ មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ការរស់ នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

​ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន​ចំពោះមុខ​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ថែមទៀត​។

ជំនួញ ៖ មុខជំនួញជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះ​ទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើ​​ន​ប៉ុន្តែ​យ៉ាងណា​​បើ​លោកអ្នក​ត្រៀម​​​បានល្អ​និង​​ខិតខំ​ព្យាយាម​តែង​សម្រេច​ជោគជ័យ​ផង​។​

ជំនួញ ៖ មុខ​ជំនួញ​ថ្ងៃនេះមិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​ គឺ​ដូច​សព្វមួយដង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​គប្បី​បើកបរ​លឿន​ឬ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​មិនសូវមាន​សុ​វត្តិភាព​ឡើយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះ​ឡើយ​៕

spot_img
×