Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​បាន​៦០%​ហាមឃាត់​នឹង​ព្រមាន​វាយកម្ទេច​ចោល ពី​សំណាក់​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ខេត្តតាកែវ​រាប់​ភ្លេច រំលង​ជាង​២​ខែ ល្មម​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​

spot_img

​ខេត្តតាកែវ ៖ ករណីនេះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង និង​ខេត្ត​កំពុង​សាចទឹក​ដាក់គ្នា រឿង​សំណង់​រំលោភ​ចូល​ដី​បឹង បំពាន​សាងសង់​ទាំង​គ្មាន​ច្បាប់ និង​ការហាមឃាត់​របស់​អាជ្ញា​ធរ ប្រហែល​ម្ចាស់ផ្ទះ មាន​វេតមន្ត​ហើយ​មើលទៅ​បានជា​ចេះ​បំបាំងភ្នែក​មិន​អោយឃើញ ។​

​សំណង់​រឹង​សង់​រំលោភ​ចូល​ដី​បឹង​បស់​រដ្ឋ​ជាច្រើន​ម៉ែត្រ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ដោយ​មិន​ខ្វល់​ពី​ការហាមឃាត់​របស់​អាជ្ញា​ធរ​នាពេល​កន្លងមក​នោះទេ ដែល​ទាំងនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ មាន​មន្ទិល​ទៅលើ​ភាពមិនប្រក្រតី​នៃ​អាជ្ញាធរ​ក្រុង​និង​ខេត្ត​ថា​មាន​អ្វី​លាក់លៀម​នៅ​ពីក្រោយ​នៃ​រឿងនេះ ព្រោះថា​ទីតាំង​សាងសង់​នៅក្បែរ​ភ្នែក​ក្បែរ​ត្រចៀក​សោះ រឿង​អី​មិនដឹង​គេ​សាងសង់​បន្ត​រហូត​រួចរាល់​មួយរយ​ភាគរយ​ដូច្នេះ​ទៅ​កើត ម្យ៉ាងវិញទៀត​ទាំង​ដែល​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខ្លួនឯង​អះអាងថា ជា​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ទៀតផង​។

​ជុំវិញ​រឿង​សំណង់​នេះដែរ​លោក នួន សុធា ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​និង​សំណង់​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា សំណង់​នេះ​មន្ទីរជំនាញ​លោក​មិនបាន​អនញ្ញា​ត​ច្បាប់​សាងសង់​ទេ ហើយ​អាជ្ញាធរខេត្ត​ក៏បាន​ដាក់​ឱសានវាទ​ដល់​ម្ចាស់​សំណង់ ឲ្យ​រុះរើ​ហើយ​ដែរ​។ ដូច្នេះ​រឿង​សាងសង់​ទាំង​បំពាន​នេះ លោក ក៏​មិនដឹង​ដែរ​។​

​លោក ប៉ាន ភារៈ អភិបាលរងក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ទីតាំង​សំណង់​ដែល​សង់​ចូល​ដី​ចំណី​បឹង​នេះ ខាង​អាជ្ញាធរ​ក្រុង​ធ្លាប់បាន​ចុះទៅ​ហាមឃាត់ នាពេល​កន្លងមក និង​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​រួចរាល់​ហើយ​។ តែបើ​ម្ចាស់​សំណង់​នៅតែ​បំពាន​សាងសង់​នោះ ទុក​ឲ្យ​ខាង​ខេត្ត​លោក​ដោះស្រាយ​ទៅ​ព្រោះ​រឿងនេះ​ហួស​ពី​ដែន​សមត្ថកិច្ច​ក្រុង​ហើយ​។​

​ដោយឡែក លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា លោក​អត់​បានដឹងថា គេ​បន្ត​សាងសង់​រួចរាល់​នោះទេ ព្រោះ​ខាង​ក្រុង​អត់​បាន​រាយការណ៍​មក​លោក​។ លោក​អភិបាលរង​ខេត្ត​បញ្ជាក់ថា លោក​និង​សុំ​គោលការណ៍​ទៅ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ដើម្បី​មាន​វិធានការណ៍​ព្រោះ ករណី​សំណង់​រំលោភ​ចូល​ដី​បឹង​នេះ ខេត្ត​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ដោះស្រាយ​ហើយ​។

​សូមបញ្ជាក់ថា សំណង់​រឹងមាំ​មួយ​ត្រូវបាន​សាងសង់​រំលោភ​យក​ដី​ប្រឡាយ មក​ក្រោយ​រាប់សិប​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​និយាយថា អាជ្ញាធរ​មិន​អើពើ ដោយ​ទុក​ឲ្យ​ម្ចាស់ផ្ទះ​បន្តសកម្មភាព​សាងសង់​រហូត​រួចរាល់ សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខេត្តតាកែវ ៕​ដោយ​៖ តាកែវ​

 

spot_img
×