Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ កែច្នៃ រិះរក​យុទ្ធសាស្ត្រ​បង្រៀន​ស្របតាម​សភាពការណ៍​ក្នុង​វិបត្តិ​កូ​វីដ​ ១៩

spot_img

​បាត់ដំបង ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី​បាន​ថ្លែង​ដា បើទោះជា​វិបត្តិ​កូ​វីដ​១៩ បាន និង​កំពុង​បង្ក​ការលំបាក ដែល​ទាមទារ​ឲ្យ​មានការ​ចំណាយ​កម្លាំង និង​ពេលវេលា​ច្រើន​ក្នុង​ការកែច្នៃ រិះរក​យុទ្ធសាស្ត្រ​បង្រៀន​ស្របតាម​សភាពការណ៍​។​

​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា អញ្ជើញ​ចុះ​ជួប​សំណេះ​ជាមួយ​គណៈ​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ ក្រុង​បាត់ដំបង ។

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ការជួប​សំណេះសំណាល​របស់​គណៈកម្មកា​រ​ទី​៧​នេះ ប្រព្រឹត្ត​ទៅក្នុង​គោលបំណង ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផល​លំបាក​បង្កដោយ​វិបត្តិ​កូ​វីដ​១៩ លើ​គ្រឹះស្ថានសិក្សា​នៅតាម​មូលដ្ឋាន​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​វិទ្យាល័យ ក្នុងការ​អនុវត្ត​ដំណើរ​ការបើក​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ ក៍​ដូចជា​ស្តាប់​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ មុន​ឈានដល់​ការជួបប្រជុំ​ជាមួយ​គណៈ​អភិបាលខេត្ត និង​មន្ទីរអប់រំ នា​រសៀល​នេះ ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ជារួម​នៃ​ស្ថានភាព​វិស័យ​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្តបាត់ដំបង​ផ្ទាល់ ។​

​ក្នុងឱកាស​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈប្រតិភូ ក៏ដូចជា​ប្រតិភូ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​កត់សម្គាល់​ចំពោះ​ការគិតគូរ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សាលា​ក្នុងការ​ដាក់ចេញ​វិធានការ​ជា​ដំណោះស្រាយ​រួមគ្នា តាម​រយៈ​ការរៀបចំ​ជា​ផែនការ​សកម្មភាព និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ផ្ទាល់ សម្រាប់​ការអនុវត្ត​គោលការណ៍​​ណែនាំ​នានា​ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ទន្ទឹមនេះ គណៈកម្មការ ក៏បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាលា ក្នុង​ការបន្ត​បង្រៀន​ដល់​សិស្សានុសិស្ស បើទោះជា​វិបត្តិ​កូ​វីដ​១៩ បាន និង​កំពុង​បង្ក​ការលំបាក ដែល​ទាមទារ​ឲ្យ​មានការ​ចំណាយ​កម្លាំង និង​ពេលវេលា​ច្រើន​ក្នុង​ការកែច្នៃ រិះរក​យុទ្ធសាស្ត្រ​បង្រៀន​ស្របតាម​សភាពការណ៍ និង​ការប្រើប្រាស់​អ្វី​ដែលមាន​ក្នុង​ដៃ​អោយ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ការផ្តល់​ការអប់រំ​ដល់​សិក្សា​នុ​សិស្ស ជាពិសេស​ក្នុងដំណាក់កាល​ការបើក​សាលា​ឡើងវិញ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×