Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​បញ្ចេញ​ទណ្ឌកម្ម​ថ្មី​ ដ៏​ខ្លាំង​បំផុត ដាក់​លើ​កូរ៉េខាងជើង​

spot_img

​អនុ​ប្រធានាធិបតី​អា​មេ​រិច មៃក៏ ផេ​នស៏ (Mike Pence) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​និយាយថា​ ​អា​មេ​រិច​នឹង​បញ្ចេញ​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន ក្នុង​ពេល​ឆាប់ៗ​នេះ ដាក់​លើ​កូរ៉េខាងជើង​។​ ​នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងា​រសារ​ព៌តមាន AFP​។​

​ថ្លែង​នៅក្នុង​ទីក្រុង​តូ​ក្យូ ពេល​ពេល​ចូលរួម​ការបើក​ព្រឹត្តិការណ៏អូ​ឡាំ​ពិច​នៅ​កូរ៉េខាងត្បូង លោក​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​បង្កើ​យុទ្ធនាកា​រដាក់​សម្ពាធ​ឲ្យ​ខ្លាំង​លើ​កូរ៉េខាងជើង ដោយ​​ធ្វើការ​ជាមួយនឹង​ជប៉ុន​។​

​ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​រយៈពេល ៣​ថ្ងៃ​ទៅ​កាន់​ប្រទេស​ជប៉ុន​របស់លោក បានកើត​ខណៈដែល​​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​ការបង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ និង​រក្សា​ការដាក់​សម្ពាធ​លើ​របប​ព្យុង​យ៉ាង​។​

​លោក​បញ្ជាក់ថា “​រាល់​ជំរើស​ទាំងអស់​មាន​នៅ​លើ​តុ​រួច​ស្រាប់ ហើ់យ​អា​មេ​រិច​បាន​ដាក់ពង្រាយ ឧបករណ៏​យោធា​ដ៏​ទំនើ​ប​មួយចំនួន​នៅ​ប្រទេស​ជប៉ុន ដើម្បី​ការពារ ទឹកដី និង​សម្ព័ន្ធមិត្ត របស់​ពួកយើង​”​៕ សុភ័ក្ត្រ

spot_img
×