Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​២​នាក់ អារ​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង រត់គេចខ្លួន​បាន​៥​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ដែលអារ​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង រត់គេចខ្លួន​បាន​៥​ថ្ងៃ ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​មកវិញ​ដេី​ម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​២​នាក់​ករណី​លួច​ម៉ូតូ ដែល​បាន​អារ​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង​រត់គេចខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការនគរបាល​ខណ្ឌ​ដូនពេញ តាមរក​ចាប់ខ្លួនបាន​ម្នាក់​មកវិញ​នៅ​ថ្ងៃទី​២១ និង​ម្នាក់ទៀត​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ។

​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​នឹង​បញ្ជូន​ជន​ទាំង​២​នេះ​ទៅ​តុលាការ​ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×