Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ប្រាប់​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ​ដល់​គ្រប់​បណ្ដា​អគ្គនាយកដ្ឋាន​.​ជំនាញ​ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដូចជា​បណ្ដឹង សំណើរ សំណូមពរ មតិយោបល់ ការ​ថ្នាំងថ្នាក់ និង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។​

​កន្លងមក​ក្រសួងមហាផ្ទៃ​បាន​ទទួលយក​ការដោះស្រាយ​ចំពោះ​បណ្តឹង សំណើ សំណូមពរ មតិ យោបល់ ការ​ថ្នាំងថ្នាក់ ឬ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ តាមរយៈ​ការដាក់​លិខិត​ចូលមក​ក្រសួងមហាផ្ទៃ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម ស ខេង និង​តាមរយៈ ការដកស្រង់​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ដើម្បី​បញ្ជូនទៅអោយ​អគ្គ ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី -​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី .​ជំនាញ​ពាក់ព័ន្ធ​នានា -​ខេត្ត ធ្វើការ​ដោះស្រាយ ។ ក្រសួង​ចាត់ ទុក​ថា នេះ​ជា​វិធី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មួយ​ដ៏​សំខាន់ ។

​ដោយ​ពិនិត្យឃើញថា ការដោះស្រាយ​បញ្ហា​ខាងលើ មួយចំនួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​បាន​ឆ្លើយតប​ទាន់ពេល​ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​មួយចំនួនទៀត​មិន ទាន់​ទទួលបាន​លទ្ធផល​នៅឡើយ ហេតុនេះ ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់​បណ្តា​អគ្គនាយកដ្ឋាន​.​ជំនាញ​ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី .​ជំនាញ​ពាក់ -​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដូចខាងក្រោម ៖

– ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ តាម គោលការណ៍​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​

– ត្រូវធ្វើ​ការដោះស្រាយ​ហើយ​ដោះស្រាយ​ទៀត រហូត​ទទួលបាន​លទ្ធផល​ដល់​ចប់ អោយបាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ – ត្រូវធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការដោះស្រាយ​ជូន​មក​ក្រសួងមហាផ្ទៃ វិញ ដើម្បី​ក្រសួង​មាន​
​វិធាន​ការបន្ត ។

​ទទួលបាន​សេចក្តីណែនាំ​នេះ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​ភស្តុភារ និង​ហិរញ្ញវត្ថុ ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​ពន្ធនាគារ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី រាជធានី -​ខេត្ត ស្នងការ​នៃ​ស្នងការដ្ឋាន -​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×