Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បន្ថែម​គ្រូ​ចាំទី​ថ្មី​មកពី​ជប៉ុន ដល់​សាលា​បាល់ទាត់​បាទី និង U-19 កម្ពុជា​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី តាមរយៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​ការបន្ថែម​គ្រូបង្វឹក​ចាំទី មួយរូប​មកពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ដឹកនាំ​បង្ហាត់​ទាំង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ក៏ដូចជា​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់ដោយ​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ម្សិលមិញ​គ្រូបង្វឹក​អ្នកចាំទី​ថ្មី​រូបនេះ​មាន​ឈ្មោះថា Toshihiro Mitsumaru មាន​វ័យ ២៧​ឆ្នាំ ជា​គ្រូ​ដែលមាន​បទពិសោធ​ជាមួយ​ក្រុមយុវជន​។​

​លោក Toshihiro Mitsumaru ធ្លាប់​ធ្វើការ​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម ១៥​ឆ្នាំ នៅ​ប្រទេស​កំណើត​របស់ខ្លួន ឈ្មោះថា AMIGO Football club បន្ទាប់មក​បានក្លាយ​ជា​គ្រូ​ចាំទី​នៃ​ក្រុម​ជម្រើសជាតិ​នេ​ប៉ាល់ រយៈពេល ២​ឆ្នាំ និង​បានរួម​ចំណែក​ជាមួយ​ក្រុម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​ផងដែរ មុននឹង​លោក​ចូលមក​កម្ពុជា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​។​

​តាម​ការលើកឡើង​ដោយ​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក សុខា រ៉ា​នាថ បានប្រកាស​បង្ហើប​នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​សកម្មភាព នៃ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ថា គ្រូបង្វឹក​ជនជាតិ​ជប៉ុន នេះ​ត្រូវបាន​សហព័ន្ធ នាំយកមក​ដើម្បី​បង្កើន​សមត្ថភាព របស់​យុវជន​ទាំង​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ក៏ដូចជា​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា​។​

​គួរ​ដឹង​ដែរ​ថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម ១៨​ឆ្នាំ ក៏ដូចជា​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ មាន​គ្រូបង្វឹក​ចាំទី​មួយរូប​ផងដែរ គឺ​លោក អ៊ុក ចំ​រ៉ុង ដែល​ធ្លាប់ជា​គ្រូ​មាន​បទ​ជាមួយ​ក្លិប​នៅ​លី​គ​កំពូល​កម្ពុជា ដូចជា វេ​ស្ទើ​ន​ភ្នំពេញ និង​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) ជាដើម​៕​ដោយ ៖ វិឆ្ឆិកា​

spot_img
×