Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​និស្ស័យ​! ដៃគូ​សិល្បៈ​៣​គូ មិនអាច​ក្លាយជា​គូជីវិត​នឹង​គ្នា​បាន​ត្រឹម​ជា​មិត្ត ទោះ​អ្នកគាំទ្រ​ថា​សម​គ្នា​ខ្លាំង​ប៉ុនណា​

spot_img

​ភ្នំពេញ​៖ ពាក្យ​ថា​ស្នេហា ឬ គ្រាន់តែ​ជា​គូសង្សារ នោះ​យើង​ម្នាក់ៗ​មិនអាច​កំណត់ថា​ពីរ​នាក់​នេះ​ពីរ​នាក់​នោះ នឹង​ក្លាយជា​គូជីវិត​នឹង​គ្នា​បានទេ បើទោះជា​ពួកគេ​បង្ហាញ​ភាពស្និទ្ធស្នាល​ខ្លាំង ដែល​សឹងតែ​ស្គាល់ចិត្ត​ថ្លើម​គ្នា​ស៊ីជម្រៅ​យ៉ាងណា តែ​បែរជា​គ្មាន​និស្ស័យ​ជា​ស្នេហ៍ និង​បាន​ត្រឹម​ជា​មិត្ត​នឹង​គ្នា​រហូត​ទៅវិញ​។ តួយ៉ាង​ដូចជា​តារាចម្រៀង​ប្រុស​ស្រី​៣​ដួង​នេះ​អ៊ីចឹង បើទោះជា​ត្រូវបាន​មហាជន​មើលឃើញថា​អ្នក​ទាំងបី​ពិតជា​ស័ក្តិសម​គ្នា​ខ្លាំង តែ​ចុងក្រោយ​គឺ​គ្មានអ្វី​ក្រៅពី​មិត្ត​ដដែល ដែល​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។​

១- ឱក សុគន្ធ​កញ្ញា និង ឆន សុវណ្ណ​រាជ​

​ពិតមែន​ហើយ បើទោះជា​កន្លែង​មក តារា​ទាំងពីរ​ដួង​នេះ​តែង​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ស្ទើរតែ​គ្រប់ពេល និង​ត្រូវបាន​មហាជន​ថា​ពិតជា​ស័ក្តិសម​គ្នា​យ៉ាងណាក៏ដោយ ប៉ុន្តែ ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​មិនអាច​ក្លាយជា​ស្នេហា​នឹង​បាន​នោះទេ ព្រោះថា ពេលនេះ សុគន្ធ​កញ្ញា បាន​រកឃើញ​ដៃគូ​ជីវិត​ពិតប្រាកដ រៀបការ​មានកូន​ប្រុស​ម្នាក់ បង្កើត​គ្រួសារ​មួយ​កំពុងមាន​ក្តី​សុខ និង​សុភមង្គល​យ៉ាងខ្លាំង​។​

២- ខេមរៈ សិរីមន្ត និង សុខ ពិសី​

​ទំនាក់ទំនង​រវាង​លោក ខេមរៈ សិរីមន្ត និង​កញ្ញា សុខ ពិសី ក៏​មិន​ខុសពី​ដៃគូ​តារាចម្រៀង​ទាំងពីរ​ខាងលើ​ប៉ុន្មាន​នោះដែរ ព្រោះថា ខេមរៈ សិរីមន្ត បាន​រកឃើញ​ដៃគូ​ជីវិត​រៀបការ​ប្រពន្ធ​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ ។ ហេតុនេះ ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​រវាង​អ្នក​ទាំងពីរ ដែល​ត្រូវបាន​មហាជន​ផ្សំផ្គុំ ចុងក្រោយ​បាន​ត្រឹម​រាប់អាន​គ្នា​ជា​មិត្ត​ប៉ុណ្ណោះ​។​

៣- នី​កូ និង ពេជ្រ សូលី​កា​

​តារាចម្រៀង​វ័យក្មេង​ដ៏​ស័ក្តិសម​បំផុត​មួយ​នេះ​វិញ ក៏​មិនអាច​ក្លាយជា​ដៃគូ​ជីវិត​នឹង​គ្នា​ដែរ ព្រោះថា ពេជ្រ សូលី​កា ក៏​រកឃើញ​ដៃគូ​ជីវិត​បង្កើត​បានកូន​ប្រុស​ម្នាក់​រួចហើយ បន្ទាប់ពី​រៀបការ​តាម​ប្រពៃណី​ជាមួយ​អ្នកជំនួញ​វ័យក្មេង​រូប​សង្ហា​ម្នាក់​គឺ​លោក គឹម ហាន កាលពី​អំឡុង​ឆ្នាំ​២០១៩៕ ដោយ​៖ លឹម ហុង​

spot_img
×