Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ស្នើ​ឲ្យ​កងទ័ព​អាស៊ាន ចែករំលែក​ព័ត៌មាន​ទាន់ពេលវេលា និង​សហការ​ធ្វើការ​រួមគ្នា​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​កើតឡើង​

spot_img

​ភ្នំពេញ​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៧ (ACDFM-17) តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ដែល​រៀបចំឡើង​ដោយ​ប្រទេស​វៀតណាម​។

​ក្នុង​កិច្ចប្រជុំ​ដែលមាន​ទិស​ស្លោក «​កិច្ចសហប្រតិបត្តិការ​ការពារជាតិ ដើម្បី​អាស៊ាន​ប្រកបដោយ​ភាព​ស្អិតរ​មួ​ត និង ការឆ្លើយតប​»​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានបង្ហាញ​ពី​ទស្សនៈ នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ សម្រាប់​សមាគមន៍​អាស៊ាន​ប្រកបដោយ​ឋា​ម​វន្ត និង ការប្តេជ្ញាចិត្ត​កិច្ចសហប្រតិបត្តិការ​តំបន់ ដោយ​បន្ត​កសាង​ទំនុកចិត្ត​គ្នា ក្នុងចំណោម​កងទ័ព​អាស៊ាន ចែករំលែក​ព័ត៌មាន​ទាន់ពេលវេលា និង​សហការ​ធ្វើការ​រួមគ្នា​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​កើត​ឡើងជា​ប្រពៃណី និង មិន​ប្រពៃណី​នៅក្នុង​តំបន់​ឲ្យ​ទទួលបាន​ជោគជ័យ រួមចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ​ក្នុង​តំបន់ និង ពិភពលោក​។
​ទាក់ទិន​ដល់​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​បាន​ស្លាប់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សុខភាព​សាធារណៈ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព កាត់បន្ថយ​ជំងឺ​ភ័យខ្លាច​ហួសហេតុ និង បានបង្ហាញ​ពី​ទឹកចិត្ត​មនុស្សធម៌​របស់​កម្ពុជា ចំពោះ​ការមិន​ប្រកាន់ពូជសាសន៍ ឬ​រើសអើង​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់ថា បើទោះបី​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ក៏ដោយ​ក៏​កងយោធពល​ខេមរភូមិន្ទ​នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុង​បេសកកម្ម​មនុស្សធម៌​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ដោយបាន​បញ្ជូន​កងក​ម្លាំ​ង​បន្ថែម ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​៕​ដោយ បញ្ញា​ស័ក្តិ​

   

spot_img
×