Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា សាទរ​ចំពោះ​រុស្ស៊ី ដែល​បាន​រកឃើញ វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

spot_img

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្ដែង​សាទរ​ចំពោះ​សហព័ន្ធរុស្ស៊ី ដែល​បាន​រកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុងជំនួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្ដម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការរកឃើញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ នឹង​អាចជួយ​ដល់​ពិភពលោក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​ទំនាក់ទំនង​ពិភពលោក​មានការ​យឺតយ៉ាវ​។

លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី​ក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើង ក្នុងការប្រយុទ្ធប្រឆាំងជំងឺដែល កំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រើន រួមទាំងញ្ហាសេដ្ឋកិច្ច​ សង្គមនិងការទំនាក់ទំនង រវាងប្រទេសជាច្រើននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ​ សម្តេចតេជោក៏បានស្នើសុំដល់រុស្ស៊ី ផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស៕ដោយ៖កូឡាប

spot_img
×