Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ជុំ​រួច​ថា​មែនៗ​! អ្នកស្រី អ៊ា​ន​សៀវ​ម៉ី ព្រោះតែ​អត់​ទ្រាំលែងបាន​ឲ្យ​លោក ផែង វណ្ណៈ ឆ្លើយតប​៣​សំណួរ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​បងប្អូន​ប្រិយមិត្ត​ជាច្រើន បានទទួល​ជ្រាប​រួចហើយ ដែល​កាលពីពេល​កន្លងទៅនេះ អ្នកស្រី អ៊ា​ន សៀវ​ម៉ី​បាន​ឡាយ​វីដេអូ​និយាយ​ហាក់​ដៀមដាម និង​ហែក​កេរ​ចំៗ សំដៅ​ទៅកាន់​អ្នកស្រី ទ្រី ដា​ណា ប៉ុន្តែ អ្នកស្រី​សៀវ​ម៉ី មិន​និយាយ​ចំឈ្មោះ​នោះទេ​។ ទោះយ៉ាងណា ដោយសារ​អ្នកស្រី ទ្រី​ដា​ណា ហាក់​មានខ្លួន ក៏បាន​ចេញ​លិខិត​សូមអ្នក​ស្រី សៀវ​ម៉ី​ធ្វើការ​បំភ្លឺ​ជុំវិញ​ជុំវិញ​រឿង​បរិហា​កេរ​។ តែ​យ៉ាងណា លិខិត​នេះ​បាន​ត្រឹម​មោ​ឃៈ ព្រោះថា​អ្នកស្រី សៀវ​ម៉ី មិន​អើពើ​ឈឺក្បាល​ហាលថ្ងៃ​នោះឡើយ​។​

​ដោយឡែក ក្រោយពី​រឿងនេះ​បាន​ផ្ទុះឡើង គេ​ក៏​ស្រាប់តែ​ឃើញ​លោក ផែង វណ្ណៈ ចេញមក​ធ្វើការ​វែកញែក​ជុំវិញ​រឿងរ៉ាវ​នេះ ដោយ​លោក​ហាក់​ឈរ​ខាង​អ្នកស្រី ទ្រី ដា​ណា ហើយ​ដាក់បន្ទុក​ទៅលើ​អ្នកស្រី សៀវ​ម៉ី ដែល​ពិតជា​បាន​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ​ឈ្មោះ​អ្នកស្រី ទ្រី​ដា​ណា ដែល​លោក​ថា​ជាការ​វាយប្រហារ​គ្នា​នៅលើ​បណ្តាញ​សង្គម (Social Media) ។ លោក​ថា អ្នកស្រី សៀវ​ម៉ី ហាក់​មានការ​ច្រណែន​នឹង​ការរកស៊ី ហេតុនេះ​ក៏​ចេញមក​រិះគន់​ដោយ​លើកយក​រឿង​ឯកជន​គ្រួសារ​គេ​មក​និយាយ​លើកយក​ស្អីៗ​បរិហា​កេរៗ​គេ​ជាដើម​….​។

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​បែបនេះ នៅក្នុង​អំឡុង​រដូវ​កាន់បិណ្ឌ មុន​ភ្ជុំ​ធំ អ្នកស្រី សៀវ​ម៉ី ដែល​សម្ងំ​មិន​តបត ក៏បាន​និយាយ​នៅក្នុង​ការ​ឡាយ​ផ្ទុះ​កំហឹង​នឹង​នារី​ម្នាក់​ដែល​បាន​ជេរប្រមាថ​អ្នកស្រី ដោយ​ផ្តាំផ្ញើ​ថា​ភ្ជុំ​រួច​នឹង​ព្រលះ​អា​វែ​នតា​ម្នាក់​នោះ​មុនគេ ប៉ុន្តែ អ្នកស្រី​មិន​និយាយ​ចំឈ្មោះ​លោក ផែង វណ្ណៈ នោះទេ​។

​ដូច​ការគ្រោងទុក ថ្មីៗ​នេះ​នៅ​អំឡុង​ម៉ោង ៨ យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ អ្នកស្រី អ៊ា​ន សៀវ​ម៉ី បាន​ឡាយ​សួរ​ទៅកាន់​កាន់​លោក ផេង វណ្ណៈ ត្រង់ៗ​ថា​៖ «​ពូ​ថា​អត់​ដែលមាន​ពេលវេលា​ត្រូវ​ទេ​ពូ ចុះ​ពូ​មាន​ពេលវេលា​តាមដាន​សាច់រឿង​ខ្ញុំ​ម្លេះ ចា៎​! លោកពូ​ជួយ​បញ្ជាក់ប្រាប់​ក្មួយ​បន្តិច​ណា​លោកពូ​ណា ឬមួយ​លោកពូ​អស់​ប្រជាប្រិយភាព បាន​លោកពូ​ទាក់​ទាញយក​រឿង​ខ្ញុំ​ទៅ​និយាយ​ទាំង​ដែល​មិនជា​ការពិតៗ ហើយ​លោកពូ​បាន​ពិសា​បាយ​ជាមួយ​ក្មួយ​បាន​មួយពេល​នៅ​លោកពូ​? ចា៎ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង លោកពូ​ទាញ​ងារ​របស់ខ្ញុំ​មក​និយាយ​ទៀត ដូច​លើស​ពេក​ហើយ​លោកពូ​អ្ហី លោកពូ​បាន​ប៉ាវ​បាយ​ក្មួយ​១​ពេល​នៅ​លោកពូ អ្ហេ​! ក្មួយ​និយាយ​មែន​ណា ក្មួយ​អត់​មាន​ខ្នងបង្អែក​ណា​ទេ​ចា៎ អត់​ដូច​លោកពូ​ទេ ចា៎​ក្មួយ​អ្នកព្រៃ​វែង​ទេ ក្មួយ​អត់​មាន​ខ្នងបង្អែក​ទេ តែ​ក្មួយ​ចូលចិត្ត​និយាយ​អ្វី​ជាការ​ពិត ចា៎ ក្មួយ​ចង់​សួរថា​ចិ​ក្មួយ​ទៅ​ប៉ះ​អី​លោកពូ​ឯងៗ ចា៎​! គ្រាន់តែ​ស្រុក​ពូ​ឯង​ពូ​ឯង​ជួយ មើល​ប្រជាជន​ខ្មែរ​ណែនៗ​ផ្ទះ ពូ​ឯង​ជួយ​អី​បាន​ខ្លះ​ភូមិ​ឃុំ​ពូ​ឯង​មើល​ពូ​ឯង​ជួយ​បាន​ស្អី​ខ្លះ​ហើយ មើល​ជួយ​ប្រាប់​ក្មួយ​តិច​មើល ណែ៎ ប្រយ័ត្ន​ចាញ់​ក្មួយ ក្មួយ​គ្រាន់តែ​ជួយ​ខេត្ត​ពូ​ឯង​ហ្នឹង​អស់​ច្រើនណាស់ ខេត្តកណ្តាល​ហ្នឹង​អស់​ច្រើនណាស់​ពូ ចា៎ អស់​១០​ម៉ឺន​ជាង​ណា អ៊ីចឹង​លោកពូ​ឯង​ជួយ​គិតពិចារណា​ឡើងវិញ​….»​។

​អ្នកស្រី សៀវ​ម៉ី បន្តថា​៖ «​រវល់​ការងារ​លោកពូ​ច្រើនណាស់ ចុះ​ហេតុអ្វី​លោកពូ​យក​រឿង​ក្មួយ​ទៅ​និយាយ​ក្នុង​ឡាយ​របស់​លោកពូ ដាក់​ងារ​ក្មួយ​ចំៗ​ទាំង​ដែល​រឿង​មិនជា​ការពិត​? អ៊ីចឹង​សង្ឃឹមថា​ស្អែក លោកពូ​នឹង​បកស្រាយ​សំណួរ​៣​នេះ ព្រោះ​ប្រេត​ទៅវិញ​អស់ហើយ សំណួរ​ទី​១- តើ​ក្មួយ​ស្គាល់​លោកពូ​អត់​? ទី​២- រឿង​ហ្នឹង​ជាការ​ពិត​អត់​? ទី​៣- លោកពូ​រាល់ថ្ងៃនេះ លោកពូ​ថា​រវល់​ការងារ​លោកពូ​ច្រើនណាស់ ចុះ​ហេតុអ្វី​លោកពូ​យក​រឿង​ក្មួយ​ទៅ​និយាយ​ក្នុង​ឡាយ​របស់​លោកពូ ដាក់​ងារ​ក្មួយ​ចំៗ​ទាំង​ដែល​រឿង​មិនជា​ការពិត​?​។​

​ជាមួយ​ការលើកឡើង​ខាងលើនេះ​ផងដែរ ក្នុងនោះ អ្នកស្រី អ៊ា សៀវ​ម៉ី ក៏បាន​បាញ់​ឈឺៗ​ទៅកាន់​លោក ផេង វណ្ណៈ ថា​៖ «​ពូ​គិតថា​គិត​ប្រជាជន​ខ្លាំងណាស់ គិត​ប្រជាជន​ឡើង​ជាំមុខ​អស់ហើយ ក្មួយ​អាណិត​ពូ​ឯង​ខ្លាំងណាស់​ចា៎​អូយ​អាណិតៗ​ខ្លោចចិត្ត ស្អែក​ពូ​ឯង​ដាក់​លេខ​ទូរស័ព្ទ​មក​ពូ ក្មួយ​យក​ផលិតផល​ទៅជូន​ពូ​ដល់ផ្ទះ​ហ្មង ចា៎​សួរសុខទុក្ខ​ពូ​បន្តិច​។ ក្មួយ​អាណិត​លោកពូ រាល់ថ្ងៃ​ហ្នឹង​ឡើង​ជាំមុខ​អស់ហើយ​និ​! បើ​ថា​ជាំ​ខ្លាំង ក្មួយ​ឧបត្ថម្ភ​ឡេ​លោកពូ​១​ឈុត ចា៎ ក្រែងលោ​លោកពូ​ពិបាក​។ ក្មួយ​ខំ​សរសើរ​តើ​ពីដំបូង ចា៎​ឃើញ​និយាយ​រាង​ត្រូវ​ចេះដឹង តែ​ចុងក្រោយ​លេង​មក​បក​ឯង​ដូចនេះ​ចឹ​ង​យី​ម៉េច​ហ្នឹង​?​។ ពូ​រាល់ថ្ងៃ​ហ្នឹង​គិត​ប្រជាជន​ខ្លាំងណាស់ គិត​ឡើង​មុខជាំ វែ​នតា​ឡើង​ធ្លាក់​អស់ហើយ ព្រោះ​វែង​តា​កញ្ចាស់​ដង​ឡើង​ខ្មៅ ពិបាក​ពេក​ចាំ​ក្មួយ​ឧបត្ថម្ភ​វែ​នតា​ដាំ​ពេជ្រ​ឲ្យ​មួយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×