Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កតញូ​ណាស់​! ស្រីអូន ទៅ​ថ្វាយបង្គំ និង​ជូន​លុយ​ឪពុកមា​១​ម៉ឺន​ដុល្លារ ដើម្បី​តបស្នង​សងគុណ និង​ទម្លាយ​រឿង​ដ៏​ជូរចត់ មើល​ហើយ​រំជួលចិត្ត​យំ​តាម (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ នោះ​ប្រិយមិត្ត​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ហើយ អ្នកនាង​ស្រីអូន ជា​បុគ្គល​ចិត្តធម៌​ម្នាក់​ដែល​បាន​ជួយ​ទៅដល់​បងប្អូន​ប្រជាជន​ខ្មែរ​ក្រីក្រ និង​ជួប​ការលំបាក​យ៉ាងច្រើន​រាប់​អស់​មកហើយ ជាពិសេស​អ្នកជំនួញ​វ័យក្មេង​រូបនេះ ក៏មាន​កូនធម៌​ចិញ្ចឹម​ជាង​១០០​នាក់ ឯណោះ​ទៀតផង​។​

​ជាការ​ពិតណាស់ អ្នកនាង ស្រីអូន ត្រូវបាន​មហាជន​មើលឃើញថា ជា​បុគ្គល​ចិត្តល្អ​ម្នាក់​នៅក្នុង​សង្គម ដែល​តែង​បង្ហាញ​ឥរិយាបទ​ខុស​អ្នកដទៃ ព្រោះ​ពុំ​ត្រឹមតែ​រៀបចំខ្លួន​យ៉ាង​សាមញ្ញ​ប៉ុណ្ណោះ​ទេ តែ​អ្នកនាង​ក៏​បង្ហាញ​មនោសញ្ចេតនា​លាយឡំ​នឹង​ទឹកភ្នែក​ជានិច្ច រាល់​ពេលដែល​អ្នកនាង​បាន​ជួប​ផ្ទាល់​នឹង​អ្នកក្រ​លំបាក​វេទនា ព្រោះថា អ្នកនាង​ក៏​ជា​កូនអ្នកក្រ​ដែល​ធ្លាប់​ឆ្លងកាត់​ឧបសគ្គ​ល្វីង​ជូរចត់​យ៉ាងច្រើន ទម្រាំ​មាន​ថ្ងៃនេះ​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង​ស្រីអូន បាន​បង្ហោះ​វីដេអូ​មួយ​ធ្វើ​ឲ្យ​គ្រប់គ្នា​រំជួលចិត្ត​តាមតែ​ម្តង ក្រោយពី​បាន​រំលឹក​រឿងរ៉ាវ​ពី​ជីវិត​ជូរចត់​របស់​នាង​ជាច្រើន​ដែលមាន​អ្នកខ្លះ​មិន​ធ្លាប់​បានដឹង ខណៈ​ទៅ​ក្រាបថ្វាយបង្គំ និង​ជូន​លុយ​ចំនួន 10000$ (១​ម៉ឺន​ដុល្លារ​) ដល់​ឪពុកមា​របស់ខ្លួន ដែលជា​អ្នកមានគុណ​ទី​២ ធ្លាប់បាន​ផ្តល់​បាយ ម្ហូប កន្លែង​រស់នៅ ការងារ និង​ភាពកក់ក្តៅ ដែល​ធ្វើ​ឲ្យ​នាង​មាន​កម្លាំង​ពុះពារ​ដល់​សព្វថ្ងៃ​។​

​ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន​ផលិត​សម្រស់​ធម្មជាតិ​រូបនេះ ក៏បាន​ភ្ជាប់​សារ​ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​មក​ថ្វាយបង្គំ​ឪពុកមា​និង​ជូន​ថវិកា 10000$​ជាការ​តបស្នង សំដី​គាត់​២​ឃ្លា​ខ្ញុំ​យកមកអនុវត្ត​រហូត​មាន​ថ្ងៃនេះ ការតស៊ូ​របស់គាត់​ជា​គំរូ​ដល់​ខ្ញុំ រហូតដល់​ខ្ញុំ​ធ្វើការ​មិនចេះ​ហត់​មិនចេះ​នឿយ ខ្ញុំ​បាន​តស៊ូ​ប្រឹង​រើ​បម្រាស់​ឲ្យ​ជីវិត​ខ្ញុំ​ចាក​ចេញពី​ការលំបាក​ជាច្រើន ជួយ​ស្រោចស្រង់​យោង​បងប្អូន​ទាំងប្រុស​ទាំងស្រី​បង្កើត សាច់ថ្លៃ ជីដូនមួយ ជីទួត ជីលួត អ្នកដទៃ និង​លើកស្ទួយ​មុខមាត់​គ្រួសារ តើ​បងប្អូន​មាន​អ្នកណា​ជា​គំរូ​ហើយ​ឬ​នៅ​?»៕ ដោយ​៖ លឹម ហុង​


spot_img
×