Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន ៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៣​ជំនាញ សហការគ្នា​ឆ្មក់​បង្ក្រាប បញ្ជូនទៅ​តុលាការ​

spot_img

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​០៣​នាក់ (​ប្រុស​២ ស្រី​១) ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស តាមច្បាប់​ពាក់ព័ន្ធ​ករណី គ្រឿងញៀន​។​

​ជនជាតិ​ចិន​ទាំង​០៣​នាក់​នោះ​មាន​៖ ១. ឈ្មោះ ZHOU CHAOJIANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២. ឈ្មោះ MENG LINGSHUANG ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ៣. ឈ្មោះ ZHAI FAQIN ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន រួមជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ និង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការគ្នា​ឆ្មក់​បង្ក្រាប កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​គ្មាន​លេខ​ជាន់​ទី​១ ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្លង់ សុផល​។

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ សមត្ថកិច្ច​ទាំង​៣​ជំនាញ បាន​ចាប់យក​វត្ថុតាង​គ្រឿងញៀន ប្រភេទ ក្រាម​ស​ថ្លា ចំនួន​២​កញ្ចប់ និង ១​ដប ទម្ងន់ ១៤,៨៨​ក្រាម ព្រមទាំង សម្ភារ​ប្រើប្រាស់​គ្រឿងញៀន និង​ថង់​ប្លា​ស្ទិ​ក សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​៕
​ដោយ​៖​កូ​ឡាប​


spot_img
×