Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ចាក់​សម្លាប់​ប្តី​ខ្លួនឯង ព្រោះ​ភ្លើង​ប្រច័ណ្ឌ ដាក់​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្នាក់ ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់ ព្រោះ​ភ្លើង​ប្រច័ណ្ឌ​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០២០​។​

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ ហួត សុខ​ឡេង ហៅ លីដា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​អ្នក​ម៉ាស្សា កើត​នៅ​ភូមិ​ភ្នំ​ធំ ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន សា្ន​ក់នៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​
ស្ត្រី​ជាប់ចោទ ហួត សុខ​ឡេង មាន​ប្តី​ឈ្មោះ ម៉ុ​ល ចាន់ អាយុ​៣៣​ឆ្នាំ មាន​ប្រុស​កូន​ម្នាក់​រស់ក្នុង​បន្ទុក ។ ជន​ត្រូវ​ចោទ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ «​ឃាតកម្ម​» ប្រព្រឹត្ត​នៅ​ចំណុច វាល​រំពេ​រ៍ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

​គួររំលឹកថា កម្លាំង​នគរបាល​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​សម្លាប់​ប្តី​ខ្លួនឯង នឹង​កាំបិត​ចុង​ស្រួច ក្រោយ​ផ្ទុះ​ការ​ប្រច័ណ្ឌ​ក្នុង​រឿង​ស្នេហា​ត្រីកោណ ប្តី​នាំ​ស្រីក្មេង​ឡើង​ដេក​ក្នុង​បន្ទប់​។
​បុរស​ជា​ប្តី​រងគ្រោះ ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ ចាក់​ជាច្រើន​កាំបិត​ចុង​ស្រួច បណ្តាល​ឲ្យ​ដេក​ដួល​នៅ ក្នុង​ថ្លុកឈាម ក្នុង​លំនៅដ្ឋាន​ចំការ នៅក្នុង​ហេតុការណ៍​ប្រតាយប្រតប់​គ្នា ផ្ទុះ​កំហឹង​ផ្លូវចិត្ត ដោយសារ​ជនរងគ្រោះ​បាន​នាំ​ស្រី​ស្នេហ៍ មក​ដេក​នៅលើផ្ទះ​។ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ដៃដល់ បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ភ្លាមៗ​។​

​កាលពី​ល្ងាច​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ត្រី​ជាប់ចោទ​ករណី​ឃាតកម្ម​សម្លាប់​ប្ដី​ខ្លួនឯង ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក​ម៉​ង់ សូ​ហាន សម្រេច​ចេញ​ដីកាឃុំខ្លួន ជា​បណ្ដោះអាសន្ន​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត ៕ ដោយ​៖​សុខុម​


spot_img
×