Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! ចម្លាក់​ឈើ​ក្រដាសប្រាក់​ខ្មែរ ១០០.០០០ រៀល​ដែលជា​ស្នាដៃ​កូន​ខ្មែរ ពិតជា​ស្រស់ស្អាត​ខ្លាំង​

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun San បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​តែម្តង បន្ទាប់ពី​បាន​បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​ស្នាដៃ​ចម្លាក់​ឈើ​ផុសចេញ​ជា​ក្រដាសប្រាក់​ខ្មែរ​ប្រភេទ ១០០.០០០ រៀល (​មួយ​សែន​រៀល​) ដែល​ស្រស់ស្អាត​ចម្លែក​នឹកស្មាន​មិន​ដល់​។​

​តាមរយៈ​គ្រុប​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Amzing World Cultural Hub គណនី​ខាងលើ​បាន​បង្ហោះ​រូបភាព ដោយ​ភ្ជាប់ Caption សរសេរ​ជា​ភាសា​អង់គ្លេស​ដែលមាន​ខ្លឹមសារ​ជា​ភាសា​ខ្មែរ​ថា​៖ «​ពិតជា​អស្ចារ្យ​ណាស់ យក​ឈើ​មក​ឆ្លាក់​ជា ១០០.០០០ រៀល (​ក្រដាសប្រាក់​ខ្មែរ​), សិប្បកម្ម​ធ្វើ​ដោយ “​មុន្នី ច័ន្ទ​”, ដប់​ម៉ឺន​រៀល ស្មើ ២៥ ដុល្លារ​»​។​

​ទន្ទឹមនេះ​ផងដែរ មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ស្នាដៃ​ចម្លាក់​ឈើ​ដ៏​អស្ចារ្យ​មួយ​នេះ គឺ​មើលទៅ​ដូច​ទៅនឹង​ក្រដាសប្រាក់ ១០០.០០០ រៀល ពិតៗ​តែម្តង​ព្រោះថា នេះ​មិនមាន​ជា​ការងារ​ងាយស្រួល​នោះទេ ជាមួយ​រចនាបថ​ដ៏​ស្មុគស្មាញ​និង​ពិសេស​រូប​សម្តេច​តា និង​សម្តេច​យាយ នៅលើ​ក្រដាសប្រាក់​នេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×