Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​អ្នក​សម្តែង​ផ្ទាល់​សោះ នាយ​ព្រែក បែរជា​ពោលថា​ចង់​មើល​រឿង​នេសាទ​ក្រពើ​ម្តងទៀត ព្រោះ​ខ្លួន​ភ្លេច​សាច់រឿង​៨០%​ទៅហើយ​

spot_img

​ភ្នំពេញ​៖ តារា​សម្តែង​នាយ​ព្រែក ដែល​គ្រប់គ្នា​ស្គាល់​តាមរយៈ​ការសម្តែង MV ជាច្រើន​ជាមួយ​លោក ព្រាប សុ​វត្ថ តាំងពី​តូចក្រូចឆ្មា ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាង​ក្រោយ​បាន​សម្តែង​រឿង នេសាទ​ក្រពើរ របស់​ទូរទស្សន៍​ហង្ស​មាស បច្ចុប្បន្ន​នៅតែ​រក្សាបាន​នូវ​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​បងប្អូន​ទស្ស​និ​ច​ជន​ដដែល តាមរយៈ​ការចាប់​អាជីព​ជា​ពិធីក​នៅ​ទូរទស្សន៍ MY TV​។​

​បើទោះបីជា​រៀង​បណ្តែត​ខ្លួន​ឆ្ងាយ​ពី​ការសម្តែង​ខ្សែភាពយន្ត​ក៏ពិតមែន តែបើ​និយាយ​ពី​ប្រជាប្រិយភាព​របស់​នាយ​ព្រែក រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺ​មិនបាន​ថមថយ ឬ​ស្ងាត់​មុខ​ឈឹង​ដូច​តារា​មួយចំនួន ដែល​រះ​ត្រចះត្រចង់ ហើយក៏​លិច​បាត់​នោះទេ​។ ទាំងនេះ​ក៏​ដោយសារតែ​ទេពកោសល្យ និង​សមត្ថភាព​សម្បូរបែប​ខាង​ផ្នែក​សិល្បៈ​របស់​នាយ​។​

​រំលឹក​កាលពី​ខ្សែភាពយន្ត​ល្បី​មួយ ដែល​នាយ​បាន​ចូលរួម​សម្តែង គឺ​រឿង​នេសាទ​ក្រពើ ត្រូវបាន​អ្នក​ដែល​ធ្លាប់បាន​មើល​រឿងនេះ សរសើរ​ថា​ល្អមើល​។ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ ទោះបី​កន្លង​ហួស​អស់​រយៈពេល​១៦​ឆ្នាំ​ហើយ​ក្តី រឿង​នេសាទ​ក្រពើ​នេះ នៅតែ​មិនបាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​ឡើយ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​មើល ដោយសារតែ​ត្រូវ​ខាង​ផលិតកម្ម​ហង្ស​មាស បិទ​ជិតឈឹង គ្មាន​ចន្លោះប្រហោង​តូច​ណា​ដែល​អាចឱ្យ​រឿងនេះ​បែកធ្លាយ​បានឡើយ​។ សូម្បីតែ​នាយ​ព្រែក​ដែលជា​តួរ​អង្គ​ក្នុង​រឿង​នោះ​ផ្ទាល់ ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ថា មិន​តែ​បងប្អូន​ទេ​ដែល​ចង់​មើល​រឿងនេះ សូម្បី​ខ្ញុំ​ជា​អ្នក​សម្ដែង​ក៏​ចង់​មើល​ម្ដងទៀត​ដែរ ព្រោះ​ខ្ញុំ​ស្ទើរតែ​ភ្លេច​សាច់រឿង​៨០%​បាត់​ហើយ ព្រោះ​គិត​មកដល់ពេលនេះ​វា​កន្លងផុត​១៦​ឆ្នាំ​ហើយ សំខាន់​គឺ​តួ​ខ្ញុំ និង ក្រពើ​គឺ​សម្ដែង​ស៊ីសង្វាក់​គ្នា​ល្អ ។​

​បន្ថែម​ពី​នោះ​ក៏មាន​ទស្ស​និ​ច​ជន​ខ្លះ​ខំ​មិន​ថា រឿង​បរទេស​ថត​អស់​រាប់លាន​ដុល្លារ យ៉ាងយូរ​១​ខែ រឿង​នឹងត្រូវ​ចាក់ផ្សាយ​ឱ្យមើល​យ៉ាង​ទូលំទូលាយ តែ​ចំពោះ​រឿង​នេសាទ​ក្រពើ​នេះ​មិនដឹងថា មាន​អ្វី​ពិសេស​បានជា​រង់ចាំ​មើល​តាំងពី​ខ្លួន នៅ​ស្រាតខោ​រហូតដល់​កំលោះ​ហើយ នៅតែ​មិនបាន​មើល​ទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×