Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាជីវកម្ម​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក DFC នឹង​ផ្តល់​កម្ចី​អត្រា​ការប្រាក់​ទាប​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​អះអាងថា សាជីវកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក (DFC) នឹង​ផ្តល់​ហិរញ្ញប្បទាន ដែលមាន​អត្រា​ការប្រាក់​ទាប ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ចូលរួម​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ដែល​រំពឹងថា​នឹង​ជួយ​សម្រាល​ការលំបាក​ក្នុងពេល​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ការអះអាង​របស់លោក Patrick Murphy ធ្វើឡើង​ក្នុងជំនួប​ជាមួយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​ឯកអគ្គរដ្ឋទូត Patrick Murphy បានលើកឡើង​ផងដែរ​ថា ដោយសារ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ភាព​ទាក់ទាញ លោក​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​អាមេរិក​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​រួមចំណែក​ជួយ​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​

​ក្នុងអំឡុងពេល​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៧,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កន្លងមក រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​សុខាភិបាល​, អប់រំ​, កសិកម្ម​, បរិស្ថាន និង​អភិបាលកិច្ច​។ សហរដ្ឋអាមេរិក ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ដែរ បានរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​
​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន ក្នុង​ក្របខណ្ឌ​ប្រទេស និង​ជាទី​ផ្សារ​ធំ​លំដាប់​ទី​ពីរ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ក្នុង​ក្របខណ្ឌ​តំបន់​។​

​យោងតាម​ទិន្ន័យ​ការិយាល័យ​ជំរឿន​នៃ​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​បានបង្ហាញ​ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក រយៈពេល ៧​ខែ​ឆ្នាំ ២០២០​នេះ មានតម្លៃ​ទឹកប្រាក់ ៣៤០០​លាន​ដុល្លារ បាន​កើនឡើង​ប្រមាណ ២៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ចំណែក​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល ៧​ខែ ឆ្នាំនេះ មានតម្លៃ​ទឹកប្រាក់​ប្រមាណ​តែ ១៧០​លាន​ដុល្លារ បាន​ធ្លាក់ចុះ​រហូតដល់​ទៅ ៤៤,៦២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩៕
​ដោយ​៖CEN​

spot_img
×