Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្លាញ​ទៀតហើយ​! ថ្ងៃមុន​ខ្វោ​ង​ទ្វា​វត្ត​ទួល​ទាំង​កម្រោល រីឯ​ម្សិលមិញ​នេះ ចងកំហឹង​នឹង​ស្លាក​សាលារៀន​បាក់​ឡើង​ខ្ទេច​….

spot_img

​កំពង់ស្ពឺ​៖​កាលពីពេល​កន្លង​ថ្មីៗ​នេះ ឡាន​ដឹក​អង្ក​រថយន្ដ​ធុន​ម៉ាក FUSO ពណ៌​ខៀវ ១​គ្រឿង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​តៃកុង​បើក​ឆ្លងកាត់​ស្មាន​កម្ពស់​មិនត្រូវ បណ្តាល​ឲ្យ​ទួល​ខ្លោងទ្វា​វត្ត​គន្ធ​បុប្ផារាម ហៅ​វត្ត​អូរ​គគី​បាក់​ទាំងស្រុង​តែម្តង​។

​ហេតុការណ៍​ដ៏​ហួសចិត្ត​ខាងលើនេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​១០​នាទី នៅ​ចំណុច​ភូមិ​បៀត​សូរ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ដោយឡែក​កាល​ម្សិលមិញ​នេះ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្រាប់​តែមាន​រថយន្ត​ដឹក​គ្រឿងចក្រ​ឈួ​សដី​១​គ្រឿង ដោយ​អ្នក​តៃកុង​បើក​ស្មាន​ពុំ​ត្រូវ បណ្តាល​ឲ្យ​ប៉ះ​បាក់​ស្លាក​ខ្លោងទ្វា​សាលា​វិទ្យាល័យ «​រស្មី​សោភ័ណ​» ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ នេះ​បើតាម​ការ​បង្ហោះ​ឲ្យ​ដឹង​ដឹង​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ពុទ្ធិ រតនៈ គុណ ។​

​ទន្ទឹមនេះ​ផងដែរ គេ​ក៏បាន​សង្កេតឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ពិសេស​ជា​អ្នកស្រុក​នៃ​ទីកន្លែង​កើតហេតុ បានខ​មិន​សម្តែង​ការ​ការព្រួយបារម្ភ​ថា «​ខ្លាច​តែ​ធ្វើ​ថ្មី​ដូរ​ឈ្មោះ​ចាស់​ចេញ គឺ​ដឹង​តែ​ចប់​ហើយ បើ​នៅ​ឈ្មោះ​ចាស់​ល្អ​វិញ ព្រោះ​មិន​ចង់​ឲ្យ​បាត់ឈ្មោះ​ម្ចាស់​ដើម​ដែលជា​អ្នក​កសាង​សាលារៀន​នេះ​ទេ ពីព្រោះថា​មាន​ក្មេងៗ​ជំនាន់​ក្រោយ​ខ្លះ ពួកគេ​មិនទាន់​ដឹង​ពី​ប្រវត្តិ​សាលារៀន​នេះ​ថា​អ្នកណា​ជា​អ្នក​កសាងឡើង​»៕ ដោយ​៖ លឹម ហុង​

spot_img
×