Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពិនិត្យ និង​អនុម័ត​លើ​សំណើ វិធានការ​បន្ថែម ដើម្បី​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ សកម្មភាព គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (​គ​.​ស​.​ស​.) បាន​ដឹកនាំ “​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម លើក​ទី ២” ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត វិធាន​ការដែល​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ លើក​ទី ១ កន្លងមក ព្រមទាំង​ពិនិត្យ និង​អនុម័ត​លើ​សំណើ វិធានការ​បន្ថែម ដើម្បី​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (Small and Medium Enterprises – SMEs), នា​រសៀល​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

គណៈកម្មាធិការ បាន​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធាន​ការដែល​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​លើក​ទី ១
​ក្រោយពី​បាន​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​រយៈពេល ២ ខែ​កន្លងមក​, អង្គ​ប្រជុំបាន វាយតម្លៃ​ខ្ពស់​សម្រាប់​លទ្ធផល​ដែល​សម្រេចបាន និង​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សហការ និង​ជំរុញ​ការអនុវត្ត​វិធានការ​នីមួយៗ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ។​

​វិធានការ​ស្នើសុំ​ការពិនិត្យ និង​សម្រេច ការកំណត់​និយមន័យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMES) ឡើងវិញ គឺ​ដើម្បី​ឱ្យមាន​សង្គតិភាពរ​វាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស ធន​តូច និង​មធ្យម ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព , ជាថ្មី​ម្តងទៀត , អង្គ​ប្រជុំបាន​ពិភាក្សា​អំពី​និយមន័យ​សហគ្រាស ធុន​តូច និង​មធ្យម ដែល​ត្រូវបាន​កំណត់ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​ចំនួន ២ គឺ ១. ចំនួន​បុគ្គលិក និង ២. ផលរបរ ប្រចាំឆ្នាំ ឬ​ទ្រព្យសកម្ម ដោយ​បែងចែក​តាម​វិស័យ ចំនួន ៣ គឺ ៖ – វិស័យ​កសិកម្ម , – ឧស្សាហកម្ម​, និង​- សេវាកម្ម និង​ពាណិជ្ជកម្ម ។​

​ការលុបបំបាត់ និង​ការកែសម្រួល​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​ដែល​ត្រួតគ្នា​៖ អង្គប្រជុំ ក៏បាន​ពិភាក្សា​អំពី​ការលុបបំបាត់ និង​ការកែសម្រួល​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​ដែល​ត្រួតគ្នា ។​

​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​ដែល​ផ្តល់​ត្រួតគ្នា​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​លុបបំបាត់ និង​ការកែសម្រួល ដោយ​ផ្នែក លើ​អភិក្រម​តម្លៃបន្ថែម និង​វិចា​រណកម្ម (rationalization) និង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ។ វិស័យ ពាក់ព័ន្ធ​សំខាន់ៗ​ក្នុងការ​លុបបំបាត់ និង ការកែសម្រួល​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​ដែល​ត្រួតគ្នា​នេះ រួមមាន វិស័យ​ទេសចរណ៍ និង ធុរកិច្ច​ផលិត​ចំណីអាហារ ពី​កសិដ្ឋាន​ផលិត រហូតដល់​តុ​បរិភោគ ។ អង្គប្រជុំ ក៏បាន​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព ក្នុងការ​ការសម្រួល​ព​ន្លឿ​ន​នីតិវិធី​រដ្ឋបាល និង​ភ្ជាប់​ការផ្តល់​អាជ្ញាប័ណ្ណ ឬ វិញ្ញាបនបត្រ​ពាក់ព័ន្ធ​ផ្សេងៗ ទៅក្នុង​ថ្នាល​អន​ឡាញ CamDX ដែល​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ង​ណើ​រការ​ក្នុងពេល​ថ្មីៗ កន្លងមកនេះ ។​

​កែសម្រួល​មុខងារ​អធិការកិច្ច​ដែល​ត្រត​គ្នា​រវាង​ក្រសួង​ស្ថាប័ន គឺ​ផ្អែកលើ​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជា នាយករដ្ឋមន្ត្រី កាលពី​ខែមីនា ឆ្នាំ ២០១៩ កន្លងមក​, អធិការកិច្ច​ដែល​ត្រួតគ្នា​រវាង​ក្រសួង -​ស្ថាប័ន ត្រូវ​កែសម្រួល​ដោយ​បញ្ចូល​បន្ថែម​នូវ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការធ្វើ​អធិការកិច្ច​ចម្រុះ​រួមគ្នា ដោយ​ឆែក​តែមួយ​លើក ដោយ​បែងចែក​មុខងារ​ក្រសួង​-​ស្ថាប័ន​ចុះ​អធិការកិច្ច ទៅតាម​បញ្ហា ឬ បណ្តឹង និង​ទៅតាម​សមត្ថកិច្ច​ក្រសួង ដំណាក់កាល​ផលិតកម្ម -​ស្ថាប័ន​ក្នុង​ការចុះ​អធិការកិច្ច ក៏ដូចជា​តាម​ដំណាក់កាល​នៃ​ច្រវាក់​ផ្គង់​ផ្គង់ ជា​អា​ទី , កែច្នៃ និង លើ​ទីផ្សារ ជាដើម ។​

​សំណើ​វិធាន​ការបន្ថែម គឺ​អង្គប្រជុំ ក៏បាន​ស្នើ​ឲ្យ​ក្រុមអធិការកិច្ច ត្រូវគោរព​តាម​នីតិវិធី​នៃ​ការចុះ​អធិការកិច្ច និង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​សិទ្ធិ​របស់​ម្ចាស់​សហគ្រាស ជូន​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងពេល​ចុះ​ធ្វើ​អធិការកិច្ច ផងដែរ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​គូសបញ្ជាក់ថា ការ លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធាន​ការដែល​បានអនុម័ត និង​ជំរុញ​ការងារ​បន្ត​ក្នុង​ការជួយ​លើកស្ទួយ​សហគ្រាស ធុន​តូច និង​មធ្យម គឺ​ត្រូវការ​ការសម្របសម្រួល និង​កិច្ចសហការ​អន្តរក្រសួង​-​ស្ថាប័ន ជា​អន្តរ​វិស័យ ក្នុងការ​តាមដាន និង​អនុវត្ត ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម លោកជំទាវ​រដ្ឋមន្ត្រី និង​ថ្នាក់ ដឹក​ដាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​ឆន្ទៈ​មុតមាំ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​បំពេញ ភារកិច្ច​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា ៕​ដោយ​៖​កូ​ឡាប​


spot_img
×