Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​មូលហេតុ​ស្រវឹងស្រា យុវជន​ម្នាក់ បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង ហើយ​រថយន្ត​បើក​រត់​បាត់

spot_img

​ក្រចេះ ៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ( ស្នួល​-​ក្រចេះ ) ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ២៩២-២៩៣ ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលា​ម៉ោង ១៩ និង ៣០​នាទី ។​

​តាម​របាយការណ៍​នគ​របាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ម៉ូតូ​ជនរងគ្រោះ ម៉ាក ណិ​ច ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប 1AE-4467 បើកបរ​ដោយ​ឈ្មោះ គង់ ស៊ី​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ធ្វើដំណើរ​ពី​ទិស​ខាងលិច ឆ្ពោះទៅ ទិសខាងកើត ។ លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត ដែល​កំពុងធ្វើដំណើរ ដែល​រថយន្ត ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-9168 ( អ្នកបើកបរ​រថយន្ត រត់គេចខ្លួន​បាត់ ) ធ្វើដំណើរ​ពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិសខាងកើត ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា កត​ណី​នេះ បណ្តាលមកពី​មូលហេតុ ស្រវឹង ។ វត្ថុតាង​ម៉ូតូ ខូចខាត​ធ្ងន់ ០១ គ្រឿង និង រថយន្ត​គ្មាន​ការខូចខាត បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​បន្ត​នីតិវីធី ៕​ដោយ :កូឡាប

spot_img
×