Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ជា​ប្តី សម្លាប់​ប្រពន្ធ យក​សព​ទៅ​កប់​បំបាត់ភស្តុតាង​(វីដេអូ)

spot_img

​ខេត្តព្រះវិហារ​៖​ឃាតកម្ម​មួយ​បានកើត​ឡើង​នៅ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០២០​។

ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើប​ស៊ើបអង្កេត​លើ​ករណីនេះ​ជាបន្ទាន់​។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ជីករណ្ដៅ​រកឃើញ​សាកសព​ជនរងគ្រោះ ឈ្មោះ ហូ​យ ផល្លា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ចំណុច​ដី​ឡូ​តិ៍​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ដែល​ត្រូវបាន​ជនសង្ស័យ​ជា​ប្ដី ឈ្មោះ ស៊ិន ស៊ឺ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កងទ័ព រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​វាយ​សម្លាប់​ក្នុង​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​។

ករណីនេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​៕ ដោយ​៖​សុខុម​

spot_img
×