Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ម្នាក់​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ជាង​២០​ដង ត្រូវ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

spot_img

​សៀមរាប​៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​) ហើយ​នៅ​ថ្ងៃទី​២៤​កញ្ញា ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​អនុវត្តតាម​ផែនការ របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង តាម​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ។ កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប តែងតែ ត្រៀមលក្ខណ​គ្រប់​គោលដៅ នៅតាម​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំង​១២ និង​ល្បាត​ជាប្រចាំ​គ្រប់​ភូមិសាស្ត្រ​ស្មុគស្មាញ ដើម្បី​រក្សា​សុវត្ថិភាព បង្ការ​ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស ព្រហ្ម​ទ​ណ្ទ​គ្រប់​ប្រភេទ ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​។​

​ជាក់ស្តែង​កាល​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ តាម​ទូរ​សព្ទ័​ភ្លាមៗ ពី​ឈ្មោះ​លាំ លាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនរងគ្រោះ ដោយ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ) បង្ករ​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​បុរី​សៀង​ណាំ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប បណ្តាលអោយ​បាត់បង់ កុំព្យូទ័រ ចំនួន​២​គ្រឿង ទូរស័ព្ទ​ម៉ាក​ណូគារ​ចុច​ពិល​ចំនួន​៣​គ្រឿង កាបូប​លុយ មាន​លុយ​ចំនួន​៦០០០​រៀល នាឡិកា​ចំនួន​០៣​គ្រឿង កាក់​ប្រាក់​បាត​(​លុយ​ថៃ​)០១​ថង់​ដៃ នឹង​កាបូបស្ពាយ​ចំនួន​២​ខោអាវ​មួយចំនួន​ព្រមទាំង​ចិ​ញ្ជៀ​ន​ប្លា​ទីន​១​វង់​។

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ និង​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ ប្រតិបត្តិការ ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​បើក​ការស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ នឹង​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្លូវ​ចូល​បុរី​សៀង ណាំ ជាប់​ផ្លូវជាតិ​លេខ​៦ ហើយ​នាំមក​ធ្វើការ​សាកសួរ ។

​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​មានឈ្មោះ​គ្រី ភា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ត្រពាំង​ព្រីង ក្រុង​/​ខេត្តក្រចេះ មាន​ទីលំនៅ​បច្ចុប្បន្ន​នឹង​មុខរបរ មិន​ពិតប្រាកដ ពិតជា​បានធ្វើ​សកម្មភាព​លួច​នៅក្នុង​ក្រុង​សៀមរាប​ចំនួន​២​លើក ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ០៧​និង​០០​នាទី​ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​ជនសង្ស័យ​ខាងលើ បាន​លួច​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ហ៊ូ​វ៉ៃ​ពណ៌​ខៀវ​( ជនរងគ្រោះ​មិនទាន់​ប្តឹង​)​។ លើក​ទី​២ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី ស្ថិត​ក្នង​បុរី​សៀង​ណាំ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​.​ខេត្តសៀមរាប ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​លាំ លាត ។ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ថែមទៀតថា​ចាប់ពី​ឆ្នាំ​២០១៨ មក​ទាល់​ពេលនេះ ខ្លួន​ធ្លាប់​បានធ្វើ សកម្មភាព​លួច​គាស់​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ បាន​ជាង​២០​ដង​មកហើយ នៅឯ​ក្រុង​/​ខេត្តក្រចេះ ។​

​ជាមួយគ្នានេះ​យើង​បានធ្វើការ តេស្ត​រកសារ​ធាតុ​ញៀន​ខុសច្បាប់ លើ​ខ្លួន​ជនសង្ស័យ​តាមរយៈ​ទឹកនោម ជា​លទ្ធផល គឺ​វិជ្ជមាន​(​ប្រើប្រាស់​គ្រឿងញៀន​) និង​បានធ្វើ​ការដកហូត វត្ថុតាង​ដែលជា​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ បានមក​វិញ​។

​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×