Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រស់ស្អាត​ដូច​អប្សរ​សួគ៌ ក្មួយ​ស្រី ដេ​ន​នី ខ្វាន់ ពេល​គ្រង​ឈុត​អប្សរា​អង្គរ​

spot_img

​ភ្នំពេញ​៖​ក្មួយ​ស្រី​សំណព្វចិត្ត​របស់ ដេ​ន​នី ខ្វាន់ ដែល​ត្រូវជា​កូនស្រី អ្នក​ម្តាយ​ដ៏​ស៊ិ​ច​ស៊ី​ចោម​ច័ន្ទ ស្រស់ស្អាត ទន់ភ្លន់ ដូច​អប្សរ​សួគ៌ ក្នុង​ឈុត​អប្សរា​អង្គរ​។​

​មុននេះ​បន្តិច​គណនី​ហ្វេ​ស​បុក​របស់លោក គឹម សាន្ត ដែល​ត្រូវជា​ពូ​បង្កើត ល្អ​ហួស បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​របស់​ក្មួយ​ស្រី​ក្នុង​ឈុត​អប្សរា​អង្គរ បានធ្វើ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​គ្រប់គ្នា ដោយសារតែ​នាង​គ្រង​ឈុត​នោះបាន​យ៉ាង​សក្តិ សម និង​ស្រស់ស្អាត​ឥត​ទាស់ ហាក់ដូច​ទេពអប្សរ​សួគ៌​។ ក្នុងការ​បង្ហោះ​នោះ​លោក​បាន​ភ្ជាប់​មកជា​មួយ​សំណេរ​យ៉ាង​ដូច្នេះ​ថា «​វិចិត្រករ​អើយ​កុំ​បាច់​គូរ​អី ព្រោះ​សម្រស់​អប្សរា​ស្រី​នាង​ល្អ​លើស​គំនូរ ( ឈុត​អប្សរា​ខ្មែរ គ្រង​ដោយ​កុមារី ( ល្អ​ហួស ) បើ​ពេញចិត្ត​និង​ស្រឡាញ់​អប្សរា​របស់​ខ្មែរ​យើង​សូមជួយ​ស៊ែរ​ម្នា​ក់មួយៗ​មក ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​បានដឹងថា​នេះ​ជា​សម្បត្តិ​របស់​ខ្មែរ​យើង​ពិតៗ​ដែល​ប្រទេសជិតខាង​មិនអាច​ចម្លង​បាន នាំគ្នា​ចូលរួម​ថែរក្សា​សម្បត្តិ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​ជា​រៀង​តទៅ »​។

​បន្ទាប់ពី​បង្ហោះ​មិនបាន​ប៉ុន្មាន​នាទី​ផង មាន​អ្នកគាំទ្រ​ជាច្រើន​ចូលមខ​មិន ដោយ​ខ្លះ​ថា «​ពិតជា​រក​កន្លែង​ទាស់​គ្មាន​មែន » «​ល្អ​ហួស​សម​ហ្នឹង​ឈ្មោះ​ណាស់​» «​ស្អាត​ម្ល៉េះ​ក្មួយ​មើល​មិន​ចង់​ស្គាល់​» និង​មតិ​ខ​មិន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​រូប​សម្រស់​សក្តិ សម​ឥតខ្ចោះ​របស់​ក្មេងស្រី​តូច ល្អ​ហួស ក្នុង​ឈុត​អប្សរា​អង្គរ ដែលជា​ឈុត​ដែល​ស្ត្រី​កម្ពុជា​ស្រមៃ​ចង់គ្រង​ថត​ក្នុង​មួយជីវិត​ឱ្យបាន​ម្តង​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×