Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៧​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន ករណី​គ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ជ្រោយចង្វា នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា ៣៤​កញ្ចប់ ធំ​ល្មម ៣​កញ្ចប់ ក្នុងនោះ​មាន​ក្មេង​មិន​ទាន់​គ្រប់​អាយុ ១​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ដើម្បី​គ្រប់គ្រង​វិញ ។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ពួកគេ​ទាំង ៧​នាក់ នេះ​មាន​៖ ១.ឈ្មោះ កាន រតនា ហៅ ម៉ាំង ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​(​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ជា​អ្នក​គ្រប់គ្រង​វិញ​) ២.ឈ្មោះ ព្រឿន ភារុណ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទូល​គោក ធ្វើការ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​១៤:៣០​នាទី នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង​ផ្លូវដែក​ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ៣.ឈ្មោះ សន វាសនា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ៤.ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ៥.​ឈ្មោះ ប្រាក់ ទិ​ត្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ៦.ឈ្មោះ អៀម រតនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ៧.ឈ្មោះ ធី សីលា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៣:៤០​នាទី នៅ​ចំណុច​បុរី​មេគង្គ​រ៉ូយ៉ាល់ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ពួកគេ​ទាំង ៦​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×