Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​CNCC​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្លឹប​បាល់ទាត់​នានា​

spot_img

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ លេខាធិការ​ប្រតិបត្តិ តំណាង ឯកឧត្តម ឌី វិជ្ជា ប្រធាន​គណៈកម្មការ​នា​យក នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ ជាមួយ​ក្លិប​បាល់ទាត់​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ និង​កីឡដ្ឋាន នៅ​ការិយាល័យ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សម្រាប់​ការងារ និង​ការរៀបចំ​ទទួល​ទស្សនិកជន​ចូល​មើល​ការប្រកួត​ចំនួន​១០% នៃ​ចំនួន​កៅអី​សរុប​របស់​កីឡដ្ឋាន​នីមួយៗ ដើម្បីឱ្យ​ប្រព្រឹត្តទៅបាន​ចាប់​សប្តាហ៍​នេះ​តទៅ តាម​ការណែនាំ និង​លិខិត​របស់​ក្រសួងសុខាភិបាល​ស្តីពី ការអនុញ្ញាតឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់ នៃ​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់ មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២០ ចុះ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ៕
​ដោយ ៖ វិឆ្ឆិកា​

spot_img
×