Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ទើរ​ទៅមុខ​លែងរួច​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោក បើករថយន្ត​ទៅបុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត​ផ្ទៃ​ខាងមុខ​ទាំងស្រុង ចំណែកឯ​តៃកុង​រងរបួស​ធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃ​ព្រ​ហ​ស្ប​ត៏​ទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ បើករថយន្ត​ម៉ាក lexus RX300 ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-K 1642 បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោក ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង ក្នុង​ល្បឿន​លឿន បម្រុង​បត់​ឆ្វេង​ឡើងទៅ​ខាងកើត​វិញ ខណៈ​មកដល់​ចំណុច​កើ​ហេតុ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​រថយន្ត​ផ្ទៃ​ខាងមុខ​ទាំងស្រុង ចំណែកឯ​តៃកុង​រថយន្ត​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សម​ត្ត​កិច្ចសហការ​នឹង​ជំនាញ​ទាក់ទង​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​ដោយ​៖​សា មេ​ត​


spot_img
×