Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​អង្គ​តា​សូរ​ម្នាក់ បាន​ប្រទូស្ត​កេរ​ខ្មាស លើ​ក្មេងស្រី អាយុ ១៦ ឆ្នាំ ត្រូវ​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

spot_img

​ស្វាយរៀង​៖ ល្បី​មួយ​ទៀតហើយ ប៉ូលិស​ម្នាក់ ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន រង​ការចោទប្រកាន់ថា បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ តែ​មិនបាន​សម្រេច ហើយ​កំពុង​ដើរ​ពេញ​ភូមិ ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ប៉ុន្តែ​ទោះយ៉ាងណា កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​រកឃើញ​ចាប់ខ្លួន បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ទៅនឹង​មន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បម្រើ​ការងារ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​ប្រទូស្ត​កេរ​ខ្មាស លើ​ក្មេងស្រី អាយុ ១៦ ឆ្នាំ នៅ​ស្រុក​ស្វាយជ្រំ ពិតមែន​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង មាន​កិត្តិយស​សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន មេត្តា​ជ្រាបថា​៖ ករណី​មន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បម្រើ​ការងារ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​ប្រទូស្ត​កេរ​ខ្មាស លើ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ក្ខុ​ម​ពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ពិតប្រាកដ​មែន កាលពី​ថ្ងៃ​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​យើង​បាន​ស្រាវជ្រាវ​រកឃើញ បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×