Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​ឈ្មោះ មី​ស្ទ័​រលេ​ង លក់ដូរ​គ្រឿងក្លែម​នៅពេល​យប់ ចាក់ធុងបាស់​ស្រែកច្រៀង​ឡូឡា​លឺ​សំឡេង​ខ្លាំងៗ បង្ក​ការរំខាន​ដល់​អ្នកជិតខាង ត្រូវ​នគរបាល​ចុះ​អប់រំ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​

spot_img

​កណ្តាល​៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្តកណ្តាល និង​អធិការនគរបាល​ស្រុក​លើកដែក បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ដាច់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​ព្រែក​ដាច់ ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ទីតាំង​ហាង​ឈ្មោះ មី​ស្ទ័​រ​លេង​បាន​ពិនិត្យឃើញថា ហាង​មី​ស្ទ័​រលេ​ង ពិតជា​បាន​បើក​លក់ដូរ​គ្រឿងក្លែម​នៅពេល​យប់ ហើយ​មាន​ធុងបាស់​ចាក់​ចម្រៀង​កំដរ​ភ្ញៀវ ហើយ​កម្លាំង​នគរបាល បានធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ធុងបាស់ ស្រែកច្រៀង​ឡូឡា​លឺ​សំឡេង​ខ្លាំងៗ រំខាន​ដល់​អ្នកដទៃ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​ជូន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ព្រះ​ច័ន្ទ ពេញវង់ ដែល​បាន​ផ្ញើ​សារ​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ខ្លឹម សារ​ថា «​ខ្ញុំ​មិនដឹង​ហេតុអ្វី ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល មិនមាន​វិធានការណ៍​ណាមួយ​ចំពោះ​ហាង មី​ស្ទើ​លេង​ទេ​? ពី​បី​ថ្ងៃ​ហើយ ដដែលៗ​ហាង​បើក​ច្រៀង​ឮៗ​ឡើង​លាន់​ជញ្ជាំង​ផ្ទះ​ក៏មាន បង្ក​សំឡេង​រំខាន​ដដែលៗ ខ្ញុំ​ចេះតែ​ប្ដឹង​ម្ចាស់​ហាង​នៅតែ​បើក​ច្រៀង​លឺ​ដដែលៗ បើ​គិតថា​ខ្ញុំ​និយាយ​កុហក់​ឯកឧត្ដម​ចុះមក​ពិនិត្យ​តែម្ដងទៅ ព្រោះ​ថ្នាក់ក្រោម​ឱវាទ​ឯកឧត្តម​ប្រចាំ​មូលដ្ឋាន​ហ្នឹង​និយាយ​តែ​ល្អ​ឱ្យ​ម្ចាស់​ហាង​នឹង​ទេ ទោះ​ដឹង​មានការ​បង្ក​សំឡេង​ចេញពី​ហាង​មី​ស្ទើ​លេង​និង​ក៏ដោយ គាត់​ដឹង​ក៏​ធ្វើ​មិនដឹង​ដែរ ឱ្យ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទៅ​ពឹង​អ្នកណា បើ​ឯកឧត្ដម​មិន​ជួយ ទុកឱ្យ​ហាង​មី​ស្ទើ​លេង បើក​ច្រៀង​ឮៗ​បង្ក​សំឡេង​រំខាន​ដដែល​»​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ក៏ដូចជា​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត លោក​អធិការនគរបាល​ស្រុក​លើកដែក បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ដាច់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​ព្រែក​ដាច់ ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ទីតាំង​ហាង​ឈ្មោះ មី​ស្ទ័​រលេ​ង ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១.​ពិនិត្យឃើញថា ហាង​មី​ស្ទ័​រលេ​ង ពិតជា​បាន​បើក​លក់ដូរ​គ្រឿងក្លែម​នៅពេល​យប់ ហើយ​មាន​ធុងបាស់​ចាក់​ចម្រៀង​កំដរ​ភ្ញៀវ​ដែល​ចូលមក​ញាំ​ពិតមែន​។​

២.​កម្លាំង​នគរបាល​បានធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ធុងបាស់​ស្រែកច្រៀង​ឡូឡា​លឺ​សំឡេង​ខ្លាំងៗ​រំខាន​ដល់​អ្នកដទៃ​ចាប់ពីពេលនេះ​តទៅ​។​

៣.​មិន​អនុញ្ញាតឱ្យ​បើក​លក់ និង​ចាក់ធុងបាស់​ច្រៀង​កំដរ​ទទួល​ភ្ញៀ​ង​លឺ​សំឡេង​ខ្លាំងៗ​ពេលយប់​ទៀតឡើយ គឺ​ចាក់​ចម្រៀង​កំដរ​ភ្លៀវ​ក្នុង​លក្ខណ​:​ស្តាប់​បាន​ធម្មតា ក្នុង​បរិវេន​ហាង​របស់ខ្លួន​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។​

៤.​ការបើក​លក់​មិនឱ្យ​លើសពី​ម៉ោង​២១​និង​០០​នាទី​ជាដាច់ខាត​៕​ដោយ​៖​កូ​ឡាប​


spot_img
×