Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា លើកឡើងថា ទីផ្សារ​ដីធ្លី និង​លំនៅដ្ឋាន​ក្នុងប្រទេស នៅតែមាន​តម្រូវការ​ខ្ពស់ ជាពិសេស​នៅតាម​តំបន់​ជាយក្រុង​

spot_img

​ភ្នំពេញ​៖ បើទោះបីជា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏ដូចជា​វិស័យ​ដទៃទៀត កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ កូ​វីដ​១៩ យ៉ាងណាក្តី ក៏​អ្នក​អភិវឌ្ឍន៍​វិស័យនេះ​ជាច្រើន​នាក់ លើកឡើងថា ទីផ្សារ​ដីធ្លី និង​លំនៅដ្ឋាន នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ និង​មាន​តម្រូវការ​ខ្ពស់​។​

​បើ​យោងតាម​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បានឱ្យដឹងថា ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន​។​
​ប្រធាន​សមាគម​រូបនេះ បាន​មានប្រសាសន៍ថា “​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដែរ ប៉ុន្តែ​ហាក់​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​នោះទេ ជាក់ស្ដែង ដូចជា វិស័យ​ដីធ្លី និង​លំនៅដ្ឋាន គឺ​នៅតែមាន​ដំណើរការ​ធម្មតា មានការ​សាងសង់ និង​មាន​ការទិញ​-​លក់ ដដែល ជាពិសេស​នៅតាម​តំបន់​ជាយក្រុង​”​។​

​លោក​បញ្ជាក់ថា “​តំបន់​ជាយក្រុង​នានា បាន​ក្លាយជា​គោលដៅ​វិនិយោគ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​សាងសង់ ដោយសារតែ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ ដែល​អាចមាន​ឱកាស​ទ​ទួលបាន​ចំណេញ​ពី​ការវិនិយោគ​ប្រភេទ​លំនៅដ្ឋាន តម្លៃ​ត្រឹមតែ​ជាង​៧ ម៉ឺន​ចុះ​។ ដូចជា​នៅ​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុង តំបន់​ផ្លូវជាតិ​លេខ​៦A តំបន់​ក្បែរ​ផ្លូវជាតិ​លេខ​១ និង​តំបន់​ផ្លូវជាតិ​លេខ​៣ ជាដើម​”​។​

​គួររំលឹកថា កន្លងទៅ​ថ្មីៗ​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់មាន​ប្រសាសន៍ថា អ្នក​អភិវឌ្ឍន៍ បន្ត​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​ទាំង​តម្លៃ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ តម្រូវការ​លំនៅឋាន នៅតែមាន​តម្លៃ​វិញ​ក៏​មិន​ចុះ​ដែរ​។

​សូមបញ្ជាក់ថា អ្នកជំនាញ​អចលនទ្រព្យ​មាន​សុទិដ្ឋិនិយម​ថា នៅតាម​បណ្តោយ​ផ្លូវជាតិ​សំខាន់ៗ​ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជាច្រើន បាន​កំពុង​សាងសង់ ទាំង​ក្នុង​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ហើយ​គម្រោង​នេះ និង​បន្ត​រីកចំរើន​បន្ថែមទៀត ក្រោយ​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការសាងសង់​នាពេលខាងមុខ​៕
​ដោយ​៖CEN


spot_img
×