Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ធ្វើ​សម្មភាព​លួច​ម៉ូតូ​ស្គុ​ប​ពី​បាន​ហើយ ជិះ​រត់គេច​តែ​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់ រួច​ជិះ​ម៉ូតូ​ចូល​ប្រឡាយ​លូ​រត់គេចខ្លួន​បាត់ស្រមោល​

spot_img

​ភ្នំពេញ​÷ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បាន​ហើយ ព្យាយាម​ជិះ​រត់គេច​មក​ធ្លាក់ចូល​ប្រឡាយទឹក​ល្អុ​យ បន្សល់ទុក​ម៉ូតូ​នៅ​កណ្ដាល​ប្រឡាយ​លូទឹកស្អុយ ហើយ​ជនសង្ស័យ​អណ្ដែត​តាម​ទឹក​ទៅ​បាត់​។​

​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ប្រឡាយ​លូទឹក​ល្អុ​យ​កំពុង​សាងសង់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ​ជា​ដាលីន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មុខរប​លក់​បបរ​ស្នា​ក់នៅ​ផ្ទះជួល​ក្រោយ​ទូរ​ស្សន៍​បាយ័ន សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​យោងតាម​ប្រភពពី​នារី​ម្នាក់​ជា​ម្ចាស់​ម៉ូតូ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បាន​ទុក​ម៉ូតូ​ស្គុ​ប​២០២០ ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 1IJ4481 បានដាក់​នៅមុខ​ផ្ទះ​ចាក់​សោក ត្រឹមត្រូវ ខណៈ​ចូល​ក្នុងផ្ទះ​ដាក់​កូនសោ​ចោល​នៅលើ​ក្បាល​ដំណេក ស្រាប់តែ​ជនសង្ស័យ​ចូលទៅ​យ​កូនសោ​ជិះ​គេចខ្លួនបាត់ ហើយ​ចេញ​មកវិញ​ក៏​បាត់​ម៉ូតូ តែម្ដង​រួច​បាន​ស្រែក​ឆោឡោឡើង ហើយ​ប្រញាប់ប្រញាល់​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ រួចរាល់​ហើយ​ស្រាប់តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង សមត្ថកិច្ច​បាន​ទាក់ទង​ឲ្យ​មក​មើល​ម៉ូតូ ដែល​បាត់​ត្រូវ​ជនសង្ស័យ​លួច​យកទៅ​បាត់​។ ស្រាប់តែ​ពេល​គាត់​មក​ស្រាប់តែ​ឃើញ​ម៉ូតូ​របស់គាត់​ពិតប្រាកដ​មែន​។​

​ប្រភពពី​សន្តិសុខ​ម្នាក់​ដែល​យាម​ការដ្ឋាន​សាងសង់​លូ ឲ្យ​ក្រុម​អ្នកយកព័ត៌មាន​ថា គាត់​បានឃើញ​ជនសង្ស័យ​ម្នាក់​វ័យ​ប្រហែល​១៦​ទៅ​១៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​ចូលក្នុង​ការដ្ឋាន គាត់​បាន​ហៅ​ឲ្យ​តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ទេ ដោយមាន​ការសង្ស័យ​គាត់ ក ជិះ​ម៉ូតូ​ដេញតាម​ក្រោយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ជិះ​ធ្លាក់ចូល​ប្រឡាយ​លូទឹកស្អុយ បន្សល់​ម៉ូតូ​នៅក្នុង​ទឹក​ល្អុ​យ ចំណែក​ជនសង្ស័យ​ណ្ដែ​ត​ហូរ​តាម​ទឹក​ទៅ​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​ចំណុចកើតហេតុ បាន​ឲ្យ​រថយន្ត​ស្ទួ​ច​យក​ម៉ូតូ​ចេញពី​ក្នុង​ប្រឡាយ​ទឹកស្អុយ យកទៅ​ទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ រង់ចាំ​ឲ្យ​ជនរងគ្រោះ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ និង​ប្រគល់ជូន​វិញ​៕​ដោយ​៖ សា មេ​ត​

spot_img
×